ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ដឹង​អត់ថា តើ​យើង​គួរ​ផឹកទឹក​ប៉ុនណា​ក្នុង​១​ថ្ងៃ​ទើប​ល្អ?

2 ថ្ងៃ មុន

តើ​អ្នក​គួរ​ផឹកទឹក​ច្រើន​ប៉ុនណា​ក្នុង​មួយ​ថ្ងៃ0x017d7 អ្នក​ប្រហែលជា​ដឹង​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផឹកទឹក​ឱ្យ​បាន​ច្រើន នៅ​ពេល​សីតុណ្ហភាព​ឡើង​ខ្ពស់​នៅ​ខាងក្រៅ ។ ប៉ុន្តែ​ការ​រក្សា​ជាតិ​ទឹក គឺជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​មិន​ថា សីតុណ្ហភាព​ក្តៅ​ឬ​ត្រជាក់​នោះ​ទេ​។ យើង​ភាគច្រើន​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ទេ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់…

តើ​អ្នក​គួរ​ផឹកទឹក​ច្រើន​ប៉ុនណា​ក្នុង​មួយ​ថ្ងៃ0x017d7 អ្នក​ប្រហែលជា​ដឹង​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផឹកទឹក​ឱ្យ​បាន​ច្រើន នៅ​ពេល​សីតុណ្ហភាព​ឡើង​ខ្ពស់​នៅ​ខាងក្រៅ ។ ប៉ុន្តែ​ការ​រក្សា​ជាតិ​ទឹក គឺជា​តម្រូវការ​ចាំបាច់​ប្រចាំ​ថ្ងៃ​មិន​ថា សីតុណ្ហភាព​ក្តៅ​ឬ​ត្រជាក់​នោះ​ទេ​។ យើង​ភាគច្រើន​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ទេ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់ ។

វេជ្ជបណ្ឌិត Julian Seifter ឯកទេស​ខាង​តំរងនោម​និង​សាស្ត្រាចារ្យ​រង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាលា​វេជ្ជសាស្ត្រ Harvard មាន​ប្រសាសន៍​ថា​៖ «​មនុស្ស​វ័យ​ចំណាស់​មិន​មាន​អារម្មណ៍​ថា​ស្រេកទឹក​ខ្លាំង​ដូច​ពេល​ដែល​ពួក​គេ​នៅ​ក្មេង​ទេ​។​»

ការ​ទទួលទាន​ទឹក​៤​ទៅ​៦​កែវ​រៀងរាល់ថ្ងៃ គឺ​សម្រាប់​មនុស្ស​ដែល​មាន​សុខភាព​ល្អជា​ទូទៅ​។ កម្រិត​នេះ​អាច​នឹង​ច្រើន​ពេក​សម្រាប់​អ្នក ប្រសិនបើ​អ្នកមាន​ជម្ងឺ​ប្រចាំ​កាយ​ដូច​ជា​ជម្ងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត តម្រងនោម ថ្លើម ឬ បញ្ហា​បេះដូង ឬ​ក៏​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ដែល​មាន​សកម្មភាព​ទាញ​ទឹក​ឱ្យ​នៅ​សារពាង្គកាយ ដូច​ជា​ថ្នាំ NSAID ថ្នាំ​បំបាត់​ការ​ឈឺចាប់ Opiate និង ថ្នាំ​ប្រឆាំង​ការ​ធ្លាក់​ទឹកចិត្ត​មួយ​ចំនួន​។

តើ​អ្នក​គួរ​ផឹកទឹក​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ? មិន​មាន​ចំលើយ​ណា​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​វេជ្ជបណ្ឌិត Seifter​។ លោក​មាន​ប្រសាសន៍​ថា ការ​ទទួលទាន​ទឹក​ត្រូវ​តែ​មាន​កម្រិត​តាម​មនុស្ស​ប្រភេទ​នីមួយ​ៗ ហើយ​អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មិន​បាស់​អំពី​បរិមាណ​ត្រឹមត្រូវ​សម្រាប់​អ្នក​។

ប៉ុន្តែ​សូ​ម្បី​តែ​តម្រូវការ​ទឹក​របស់​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ក៏​នឹង​ខុស​គ្នា​ដែរ ជា​ពិសេស​ប្រសិនបើ​អ្នក​បាត់បង់​ទឹក​តាម​រយៈ​ញើស​ព្រោះ​អ្នក​កំពុង​ហាត់ប្រាណ ឬ​ដោយសារ​តែ​អ្នក​នៅ​ខាងក្រៅ​ពេល​ថ្ងៃ​ក្តៅ​។

ដោយឡែក​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​វិញ គឺ​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​ជាង​ធម្មតា​។ នៅ​ពេល​អ្នកមាន​ផ្ទៃពោះ អ្នក​ត្រូវការ​ទឹក​ច្រើន​ជាង​មនុស្ស​ធម្មតា ដែល​យ៉ាង​ហោច​ណាស់ ៨-១២​កែវ​ក្នុង​មួយ​ថ្ងៃ​។ ទឹក​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សុខភាព​របស់​កូន​អ្នក ដូច​ជា​ការ​ជួយ​បង្កើត​សុក ដែល​មាន​សុខភាព​ល្អ​សម្រាប់​កូន​បឺត​យក​សារធាតុចិញ្ចឹម​ពី​ម្តាយ​។ ទឹក​ក៏​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​ជា​ថង់ទឹកភ្លោះ នៅ​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។ ដូច្នេះ​វា​ចាំបាច់​ក្នុង​ការ​ជៀសវាង​ការ​ខ្វះ​ជាតិ​ទឹក​ក្នុង​ពេល​មាន​ផ្ទៃពោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ