ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចេញពីកា.ប់អុសក្នុងព្រៃ បាត់កូននិងក្មួយ ​លុះឃើញ​ទឹករណ្តៅល្អក់​ៗ សង្ស័យក៏​ចុះរាវរកឃើញយ៉ាងរន្ធ.ត់

2 ថ្ងៃ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្មេង​ស្រី​អាយុ​ទើបតែ​៨​ឆ្នាំ​ចំនួន​០២​នាក់​ត្រូវជា​ជីដូនមួយ​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​រណ្តៅ​ដី មួយ​កន្លែង ខណៈ​ពេល​ក្មេង​ស្រី​ទាំង​២​តាម​ឪពុក​ទៅ​កាប់​អុស​ក្បែរ​កន្លែង​កើតហេតុ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៣.​មិថុនា​.២០២៥ វេលា​ម៉ោង​០៣​និង​០០​នាទី រសៀលនៅ​ចំណុច​ស្រះ​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ចុង​អូរ…

ខេត្តព្រះសីហនុ ៖ ក្មេង​ស្រី​អាយុ​ទើបតែ​៨​ឆ្នាំ​ចំនួន​០២​នាក់​ត្រូវជា​ជីដូនមួយ​នឹង​គ្នា​បាន​លង់ទឹក​ស្លាប់​ក្នុង​ស្រះ​ទឹក​រណ្តៅ​ដី មួយ​កន្លែង ខណៈ​ពេល​ក្មេង​ស្រី​ទាំង​២​តាម​ឪពុក​ទៅ​កាប់​អុស​ក្បែរ​កន្លែង​កើតហេតុ​។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០៣.​មិថុនា​.២០២៥ វេលា​ម៉ោង​០៣​និង​០០​នាទី រសៀល
នៅ​ចំណុច​ស្រះ​ទឹក​រណ្ដៅ​ដី​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​សមត្តិ​កិច្ច​បាន​ឲ​ដឹង​ថា ក្នេ​ង​ស្រី​រង​គ្រោះ ក្នុងនោះ​ម្នាក់​ឈ្មោះ នួន សុធា​រ៉ា ភេទ ស្រី អាយុ​៨​ឆ្នាំ​មុខរបរ​សិស្ស ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ចុង​អូរ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ
​និងម្នាក់ទៀត​​ឈ្មោះ លី សៀវ​ម៉ី ភេទ ស្រី អាយុ​៨​ឆ្នាំ​មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ នួន ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កសិករ ត្រូវជា​ឪពុក​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ​(​នួន សុធា​រ៉ា​)​និង​ត្រូវជា​ពូ​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ (​លី សៀវ​មុ​ី​)​បានអោយ​សមត្តិ​កិច្ច​ដឹង​ថា មុន​ពេល កើតហេតុ ខ្លួន​បាន​ចេញពីផ្ទះ​ដើម្បី​ទៅ​កាប់​អុស នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ជិះ​ម៉ូតូ​ទៅ ហើយ​ជន​រង​គ្រោះ​ទាំង​០២​នាក់​បាន​សុំ​ទៅ​តាម​ខ្លួន ពេល​ទៅ​ដល់​កន្លែង​កាប់​អុស គាត់​បាន​ឈប់​ម៉ូតូ​ទុក​ក្បែរ​កន្លែង​កើតហេតុ រួច​ចូល​ក្នុង​ព្រៃ​ដើម្បី​កាប់​អុស ដោយ​អោយ​កូន និង​ក្មួយ​នៅ​ចាំ​កន្លែង​ទុក​ម៉ូតូ (​ឃ្លាត​ពី​កន្លែង​រក​អុស​ទៅ​កន្លែង​ទុក​ម៉ូតូ​ប្រហែល​ប្រវែង​ទៅ​៤០​ម៉ែត្រ​ពី​) ពេល​កាប់​រួចខ្លួន​បាន​លីអុស​នោះ​មក​កន្លែង​ទុក​ម៉ូតូ​វិញ ពេល​មក​ដល់​ស្រាប់តែ​មិនឃើញ​កូន​និង​ក្មួយ គាត់​បាន​ស្រែកហៅ និង​ដើរ​រក​ជុំវិញ​កន្លែង​ទុក​ម៉ូត​តែ​រក​ពុំ​ឃើញ គាត់​ក៏​ទៅ​រក​នៅ​ស្រះ​រណ្តៅ​ដី​ក្បែរ​នោះ ពេល​ទៅ​ដល់​ឃើញ​ទឹកល្អក់​ៗ គាត់​សង្ស័យ ក៏​ចុះ​ទឹក​ហែល​ច្រ​មុ​ចរក​ក៏​ឃើញ​កូន​និង​ក្មួយ​ក្នុង​ស្រះ​នោះ​ខ្លួន​ក៏​ស្រង់​យក​មក​លើគោក​ប៉ុន្តែ​កូន​និង​ក្មួយ​បាន​ស្លាប់​បាត់​ទៅ​ហើយ គាត់​ក៏​ទូរស័ព្ទ​ទៅ​ប្រ​ព​ន្ឋ​និង​បងប្អូន​អោយមក​ជួយ​តែ​ម្តង​។

សមត្តិ​កិច្ច​បាន​បន្ត​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​របស់​សមត្តិ​កិច្ច ,​សាកសួរ​បំភ្លឺ​និង​ពិនិត្យ​លើ​សាកសព ស​ន្ឋិ​ដ្ឋា​ន​បាន​ថា​ ​ជន​រង​គ្រោះ​ទាំង​០២​នាក់ ស្លាប់​ដោយសារ ករណី​(​លង់ទឹក​)​។
បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ