ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគី​ស្ថាន​តាម​ប្រមាញ់​អ្ន.ក​ទោ.ស​ហែ.ក​គុក​២០០​នាក់​នៅ​ទី​ក្រុង​ការ៉ាជី

2 ថ្ងៃ មុន

ទី​ក្រុង​ឥស្លាម​ម៉ា​បាត៖ ​មាន​ករណី​​អ្នក​ទោស​ជាង​២​រយ​នាក់​រត់​​ចេញ​ពី​ពន្ធនា​គារ​​នៃ​ទី​ក្រុង​ការ៉ាជី ប្រទេស​ប៉ាគី​ស្ថាន​​​​​។ សាក្សី​និយាយ​ថា​អ្នក​ទោស​ទាំង​នោះ​​មាន​ឱកាស​រត់​ចេញ​ពី​គុក​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ ដូច្នេះ អនុ​រក្ស​ពន្ធនា​គារ​មើល​ស្ថាន​ការណ៍​មិន​ស្រួល​ក៏​អនុ​ញ្ញាត​ឱ្យ​អ្នក​ទោស​ដើរ​ចេញ​ដោយ​សេរី​ពី​បន្ទប់​ឃុំ​ឃាំង​។ ប៉ុន្តែ​មិន​មែន​មាន​ន័យថា​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរី​ភាព​នោះ​ទេ​។​ អ្នក​ទោស​រាប់​រយ​នាក់​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​មួយ​ដុំ​នៅ​ក្នុង​បរិវេណ​ពន្ធ​នា​គារ​។ អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ប៉ាគី​ស្ថាន​ប្រាប់​ថា​ស្ថាន​ភាព​នៅ​ពេល​នោះ​មាន​ភាព​រញ៉េ​រញ៉ៃ​មែន​ទែន​ដោយ​សារ​ក្រុម​អ្នក​ទោស​មាន​ចំនួន​ច្រើន​ពេក​។ ពេល​នោះ​ជា​ពេល​យប់​ទៅ​ទៀត​។…

ទី​ក្រុង​ឥស្លាម​ម៉ា​បាត៖ ​មាន​ករណី​​អ្នក​ទោស​ជាង​២​រយ​នាក់​រត់​​ចេញ​ពី​ពន្ធនា​គារ​​នៃ​ទី​ក្រុង​ការ៉ាជី ប្រទេស​ប៉ាគី​ស្ថាន​​​​​។ សាក្សី​និយាយ​ថា​អ្នក​ទោស​ទាំង​នោះ​​មាន​ឱកាស​រត់​ចេញ​ពី​គុក​បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​ជា​បន្ត​បន្ទាប់​។ ដូច្នេះ អនុ​រក្ស​ពន្ធនា​គារ​មើល​ស្ថាន​ការណ៍​មិន​ស្រួល​ក៏​អនុ​ញ្ញាត​ឱ្យ​អ្នក​ទោស​ដើរ​ចេញ​ដោយ​សេរី​ពី​បន្ទប់​ឃុំ​ឃាំង​។ ប៉ុន្តែ​មិន​មែន​មាន​ន័យថា​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរី​ភាព​នោះ​ទេ​។​

អ្នក​ទោស​រាប់​រយ​នាក់​ត្រូវ​គេ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​មួយ​ដុំ​នៅ​ក្នុង​បរិវេណ​ពន្ធ​នា​គារ​។ អគ្គ​នាយក​ដ្ឋាន​ពន្ធ​នា​គារ​ប៉ាគី​ស្ថាន​ប្រាប់​ថា​ស្ថាន​ភាព​នៅ​ពេល​នោះ​មាន​ភាព​រញ៉េ​រញ៉ៃ​មែន​ទែន​ដោយ​សារ​ក្រុម​អ្នក​ទោស​មាន​ចំនួន​ច្រើន​ពេក​។ ពេល​នោះ​ជា​ពេល​យប់​ទៅ​ទៀត​។ ​ដូច្នេះ​ពិបាក​គ្រប់​គ្រង​បំផុត​។ នាយក​ដ្ឋាន​ប្រាប់​ថា​យើង​គ្មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​គ្រប់​គ្រង​អ្នក​ទោស​ទាំង​នោះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​នោះ​ទេ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី នាយក​ដ្ឋាន​ខាង​លើ​​ប្រាប់​ថា​​នៅ​ទី​នេះ​គ្មាន​​អ្នក​ទោស​​លំដាប់​ខ្ពស់​, អ្នក​ទោស​បរទេស និង​អ្នក​ទោស​ជន​ជាតិ​ឥណ្ឌា​ទេ​។ នៅ​ទី​នេះ​ភាគ​ច្រើន​ជា​អ្នក​ទោស​ស្រាល​ៗ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​តូច​ៗ​​។ ករណី​អ្នក​ទោស​ហែក​គុក​លើក​នេះ​មាន​ចំនួន​ច្រើន​មិន​ធ្លាប់​​មាន​នៅ​​​​ប្រទេស​ប៉ាគី​ស្ថាន​។ ករណី​នេះ​កើត​ឡើង​មុន​យប់​ថ្ងៃ​ចន្ទ​បន្តិច​ និង​បង្ក​បញ្ហា​​ភាព​ជ្រួល​ច្រ​បល់​រហូត​ដល់​ថ្ងៃ​អង្គារ​។ នេះ​ជា​ពន្ធ​នា​គារ​ធំ​ជាង​គេ​ប្រចាំ​​ទី​ក្រុង​ការ៉ាជី (Karachi) ដែល​ដាក់​អ្នក​ទោស​៦​ពាន់​នាក់​។​​​

នគរ​បាល​ប៉ាគី​ស្ថាន​ប្រាប់​ថា​អ្នក​ទោស​ម្នាក់​បាន​កញ្ឆក់​កាំ​ភ្លើង​ពី​ឆ្មាំ​គុក​, ក្រោយ​មក​ក៏​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ដោយ​អាវុធ​, ច្រក​ទ្វារ​ធំ​នៃ​ពន្ធ​នា​គារ​​​ក៏​របើក​ឡើង​។ នៅ​ក្នុង​ការ​បាញ់​ត​ដៃ​គ្នា​នោះ​ អ្នក​ទោស​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ​ខណៈ​ដែល​ឆ្មាំ​គុក​បី​នាក់​រង​របួស​។ ប្រធាន​អនុ​រក្ស​ពន្ធនា​គារ​ លោក​​អាសាត​ សា (Arshad Shah) ប្រាប់​ថា​នៅ​យប់​កើត​ហេតុ​នោះ​មាន​ឆ្មាំ​គុក​សរុប​​២៨​នាក់​បំពេញ​ការ​ងារ។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ ពន្ធ​នា​គារ​នេះ​គ្មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិ​ភាព​ទេ​។

ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សភាព​ការណ៍​នៅ​ពន្ធ​នា​គារ​ក្រោយ​ហេតុ​ការណ៍​នោះ​​។ គេ​ឃើញ​ថា​​ទ្វារ​-​ប​ង្អួច​​បែក​កញ្ចក់​អស់​រលីង​។​ ចំណែក​ប្រព័ន្ធ​អគ្គិស​នី​ក៏​រង​ការ​ខូច​ខាត​ផង​ដែរ​។ បន្ទប់​ប្រជុំ និង​កន្លែង​សម្រាប់​ក្រុម​គ្រួសារ​សួរ​សុខ​ទុក្ខ​អ្នក​ទោសក៏​ត្រូវ​គេ​រើ​កកាយ​ខ្ទេច​ខ្ទី​អស់​។ ក្រោយ​ពេល​ទទួល​ដំណឹង​នេះ សាច់​ញាតិ​របស់​អ្នក​ទោស​ក៏​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​គុក​ដើម្បី​ចង់​ដឹង​ថា​តើ​សាច់​ញាតិ​របស់​ខ្លួន​មាន​សុខ​ទុក្ខ​យ៉ាង​ណា​នៅ​ពេល​នេះ? និង​​បាន​លួច​រត់​ចេញ​ពី​គុក​ដែរ​ឬ​ទេ​?​

អ្នក​ទោស​ហែក​គុក​ទាំង​នោះ​មិន​ប្រាកដ​ជា​រួច​ខ្លួន​ និង​រស់​នៅ​សុខ​សប្បាយ​នោះ​ទេ​។ ប្រធាន​ពន្ធ​នា​គារ​ទី​ក្រុង​ការ៉ាជី​ប្រាប់​ថា​រហូត​មក​ដល់​នេះ សមត្ថ​កិច្ច​ចាប់​បាន​អ្នក​ទោស​៨០​នាក់​ត្រឡប់​មក​វិញ​ហើយ​។ លោក​យល់ថា​នេះ​ជា​កំហុស​របស់​អ្នក​គ្រប់​គ្រង​ពន្ធ​នា​គារ​ដែល​អនុ​ញ្ញាត​ឱ្យ​អ្នក​ទោស​ចេញ​ក្រៅ​បន្ទប់​​​ឃុំ​ឃាំង​ដោយ​សារ​ការ​ភ័យ​ខ្លាច​ជ្រុល​ពេក​ពេល​មាន​គ្រោះ​រញ្ជួយ​ដី​។​ អ្នក​ទោស​ដែល​កំពុង​រត់​គេច​ខ្លួន​សូម​វិល​ត្រឡប់​មក​វិញ​ជា​ប្រញាប់​។​ បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​មាន​ទោស​កំហុស​ត្រួត​គ្នា​កាន់​តែ​ច្រើន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ