ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​ស៊ើប​អង្កេត​ករណី​ទាហាន​​ខ្លួន​បា.ញ់​ស្លា​.​ប់​​ជន​ស៊ីវិល​ប៉ាឡេស្ទីន​២៧​នាក់

2 ថ្ងៃ មុន

ទី​ក្រុង​យេរូសាឡឹម៖ បន្ទាប់​ពី​មាន​ប្រតិ​កម្ម​ជុំ​វិញ​ពិភព​លោក​ពាក់​ព័ន្ធ​នឹង​ករណី​ទាហាន​អ៊ីស្រាអែល​បាញ់​​ស្លាប់​ជន​ស៊ីវិល​​ប៉ា​ឡេ​ស្ទីន​ដែល​ទៅ​បើក​របប​អាហារ​សម្រាប់​បរិភោគ យោធា​អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។ អ៊ី​ស្រា​អែល​ថា​ខ្លួន​កំពុង​ពិនិត្យសើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ​បន្ទាប់​ពី​​ឮ​ថា​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ជន​ស៊ីវិល​ប៉ាឡេ​ស្ទីន​យ៉ាង​តិច​២៧​នាក់​ត្រូវ​ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់​នៅ​ពេល​ពួក​គេ​ (ជន​ស៊ីវិល) ធ្វើ​ដំណើរ​តាម​ច្រក​ផ្លូវ​ដើម្បី​ទៅ​បើក​ម្ហូប​អាហារ​។ នោះ​ជា​ច្រក​ផ្លូវ​ដែល​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​។ នេះ​បើ​យោង​តាម​មន្ត្រី​សុខា​ភិបាល​ប៉ាឡេ​ស្ទីន​។ ​ប្រភព​ខ្លះ​ថា​ទាហាន​អ៊ីស្រាអែល​បាន​ចេញ​សារ​ព្រមាន​អ្នក​ទាំង​នោះ​។…

ទី​ក្រុង​យេរូសាឡឹម៖ បន្ទាប់​ពី​មាន​ប្រតិ​កម្ម​ជុំ​វិញ​ពិភព​លោក​ពាក់​ព័ន្ធ​នឹង​ករណី​ទាហាន​អ៊ីស្រាអែល​បាញ់​​ស្លាប់​ជន​ស៊ីវិល​​ប៉ា​ឡេ​ស្ទីន​ដែល​ទៅ​បើក​របប​អាហារ​សម្រាប់​បរិភោគ យោធា​អ៊ីស្រាអែល​ប្រកាស​ថា​ខ្លួន​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​ផង​ដែរ​។ អ៊ី​ស្រា​អែល​ថា​ខ្លួន​កំពុង​ពិនិត្យសើរើ​សំណុំ​រឿង​នេះ​ឡើង​វិញ​បន្ទាប់​ពី​​ឮ​ថា​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​ជន​ស៊ីវិល​ប៉ាឡេ​ស្ទីន​យ៉ាង​តិច​២៧​នាក់​ត្រូវ​ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់​នៅ​ពេល​ពួក​គេ​ (ជន​ស៊ីវិល) ធ្វើ​ដំណើរ​តាម​ច្រក​ផ្លូវ​ដើម្បី​ទៅ​បើក​ម្ហូប​អាហារ​។ នោះ​ជា​ច្រក​ផ្លូវ​ដែល​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​។ នេះ​បើ​យោង​តាម​មន្ត្រី​សុខា​ភិបាល​ប៉ាឡេ​ស្ទីន​។ ​ប្រភព​ខ្លះ​ថា​ទាហាន​អ៊ីស្រាអែល​បាន​ចេញ​សារ​ព្រមាន​អ្នក​ទាំង​នោះ​។

បន្ទាប់​ពី​ព្រមាន​ហើយ​​ ជន​ស៊ីវិល​ទាំង​នោះ​មិន​បាន​ស្ដាប់​ ឬ​ខ្លប​ខ្លាច​ទាហាន​ទេ​។ ​មើល​ទៅ​អាការៈ​របស់​ជន​ស៊ីវិល​ទាំង​នោះ​ហាក់​ដូច​ជា​មិន​ត្រឹម​តែ​មិន​ខ្លាច​ទេ​ ប៉ុន្តែ​ហាក់​ដូច​ជា​ចង់​គំរាម​កំហែង​អាយុ​ជីវិត​របស់ទាហាន​​អ៊ី​ស្រា​អែល​ទាំ​ង​នោះ​ថែម​ទៀត​។​ ពេល​នោះ ទាហាន​អ៊ីស្រាអែល​ខ្លះ​ដល់​ថ្នាក់​តម្រង់​កាណុង​កាំ​ភ្លើង​ទៅ​រក​ជន​ស៊ីវិល​តែ​ម្ដង​។ នេះ​បើ​យោង​​ការ​បញ្ជាក់​របស់​លោក​ដេវីដ​ មេន​សឺ (David Mencer) ជា​អ្នក​នាំ​ពាក្យ​អ៊ីស្រា​អែល​។​ ​

លោក​ថ្លែង​បន្ត​ទៀត​ថា​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​កើត​ឡើង​នៅ​ក្នុង​ចម្ងាយ​ប្រហែល​៥​រយ​ម៉ែត្រ​ពី​កន្លែង​ចែក​អំណោយ​នៅ​តំបន់​រ៉ាហ្វា​។ ​​អ្នក​នាំ​ពាក្យ​អឌ្ឍ​ចន្ទ​ក្រហម​អន្តរ​ជាតិ​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រថា​មន្ទីរ​ពេទ្យ​របស់​ខ្លួន​នៅ​រ៉ាហ្វា​ទទួល​អ្នក​របួស​១៨៤​នាក់​​។ ក្នុង​នោះ ១៩​នាក់​ត្រូវ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​បានដាច់​ខ្យល់​​ស្លាប់​បាត់​ទៅ​ហើយ​នៅ​ពេល​ដឹក​ទៅ​ដល់​ទី​នោះ​។ ចំណែក​៨​នាក់​ទៀត​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​​មន្ទីរ​ពេទ្យ​ដោយ​សារ​មុខ​របួស​ធ្ងន់​ធ្ងរ​ពេក​។​

​គួរ​កត់​សម្គាល់​ថា​ដំណឹង​ស្លាប់​ជន​ស៊ីវិល​ទាំង​នោះ​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​ក​រណី​ស្លាប់​ទាហាន​អ៊ីស្រាអែល​​បី​នាក់​នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយ​នៅ​ជ្រោយ​ហ្កាហ្សា​ខាង​ជើង​។ នៅ​ពេល​នោះ អ៊ីស្រាអែល​កំពុង​វាយ​សម្រុក​ទៅ​មុខ​ដើម្បី​ចូល​កាន់​កាប់​តំបន់​ហ្កាហ្សា​។ អ៊ីស្រាអែល​អះ​អាង​ថា​ក្រុម​ហាម៉ាស់​បាន​បាត់​បង់​មូល​ដ្ឋាន​របស់​ខ្លួន​អស់​ភាគ​ច្រើន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ