ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​៣​យ៉ាង ​អ្នក​ហាត់ប្រាណ​ចូល​ចិត្ត​ទទួល​ទាន​ទ្រូង​មាន់

3 ថ្ងៃ មុន

តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នក​ហាត់ប្រាណ​ដើម្បី​សុខភាព ចូល​ចិត្ត​ទទួលទាន​សាច់​មាន់​បែប​នេះ? ភាគច្រើន​គឺ​គេ​ទទួលទាន​ទ្រូង​មាន់ នៅ​ពេល​ដែល​ហាត់ប្រាណ​យក​សាច់ដុំ​និង​រាង​ស្អាត​។ តើ​ហេតុ​អ្វី​ទៅ​បានជា​សាច់​មាន់ ត្រូវ​បាន​គេ​យក​មក​ញ៉ាំ​សម្រាប់​អ្នក​ហាត់ប្រាណ​អ៊ីចឹង? ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ពី​មូលហេតុ​៣​យ៉ាង​។ ១. ជា​អាហារ​សំបូរ​ប្រូតេអ៊ីននៅ​ពេល​ដែល​គេ​ហាត់ប្រាណ​យក​សាច់ដុំ…

តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​អ្នក​ហាត់ប្រាណ​ដើម្បី​សុខភាព ចូល​ចិត្ត​ទទួលទាន​សាច់​មាន់​បែប​នេះ? ភាគច្រើន​គឺ​គេ​ទទួលទាន​ទ្រូង​មាន់ នៅ​ពេល​ដែល​ហាត់ប្រាណ​យក​សាច់ដុំ​និង​រាង​ស្អាត​។ តើ​ហេតុ​អ្វី​ទៅ​បានជា​សាច់​មាន់ ត្រូវ​បាន​គេ​យក​មក​ញ៉ាំ​សម្រាប់​អ្នក​ហាត់ប្រាណ​អ៊ីចឹង? ថ្ងៃនេះ​អ្នក​នឹង​បាន​ស្គាល់​ពី​មូលហេតុ​៣​យ៉ាង​។

១. ជា​អាហារ​សំបូរ​ប្រូតេអ៊ីន
នៅ​ពេល​ដែល​គេ​ហាត់ប្រាណ​យក​សាច់ដុំ គេ​ត្រូវ​បំពេញ​ប្រូតេអ៊ីន​ឱ្យ​បាន​ច្រើន​ទៅ​ដល់​សាច់ដុំ​។ សាច់​មាន់​មាន​ប្រូតេអ៊ីន​ល្អ​ៗ​ជា​ច្រើន​។ ក្រៅពី​សំខាន់​សម្រាប់​សាច់ដុំ​ហើយ​នោះ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ប្រូតេអ៊ីន​ក៏​ចាំបាច់​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​ផង​ដែរ? ជា​ឧទាហរណ៍​រាង​កាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ផលិត​អរ​ម៉ូ​ន​។ ប្រូតេអ៊ីន​ថែម​ទាំង​សំខាន់​សម្រាប់​រក្សាសុខ​ភាព​សក់ ក្រចក និង​ស្បែក​គួរ​ឱ្យ​កត់សម្គាល់​។

២. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង
វា​ជា​ការ​ពិត​ដែល​ជាតិ​កាល់ស្យូម គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​រាង​កាយ​ក៏​ត្រូវការ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ផង​ដែរ​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​រឹង​មាំ​។ អ្នក​ក៏​គួរ​រួម​បញ្ចូល​អាហារ​សម្បូរ​ប្រូតេអ៊ីន​ដូច​ជា​សាច់​មាន់​ក្នុង​របប​អាហារ​ផង​។ ជាតិ​ខ្លាញ់​ទាប​នៃ​សាច់​មាន់​ក៏​មិន​ធ្វើ​ឱ្យ​អ្នក​កើន​ទម្ងន់​ដែល​មិនល្អ​សម្រាប់​ឆ្អឹង​និង​សន្លាក់​ដែរ​។ ម្យ៉ាងវិញទៀត​សាច់​មាន់​ក៏​មាន​ផ្ទុក​ជាតិ​រ៉ែ​ផូស្វ័រ ដែល​សំខាន់​សម្រាប់​ពង្រឹង​សុខភាព​ឆ្អឹង​និង​ធ្មេញ​។

៣. ជម្រុញ​ការ​ដុត​ខ្លាញ់
កំពុង​ព្យាយាម​សម្រក​ទម្ងន់​ដែល​លើស​មែន​ទេ? ងាយ​ណាស់​! កុំ​ភ្លេច​រួម​បញ្ចូល​សាច់​ទ្រូង​មាន់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។ សាច់​មាន់​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​និង​វីតាមីន B6 ដែល​ផ្ដល់​ថាមពល​បន្ថែម ព្រមទាំង​ជួយ​ព​ន្លឿ​ន​ការ​ដុត​រំលាយ​អាហារ​។ សាច់​មាន់​ជួយ​ឱ្យ​ឆាប់​ឆ្អែត​ចៀស​ផុត​ការ​ទទួលទាន​ច្រើន​ហួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ