រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស ប្រជាជនកម្ពុជាមិនត្រឹមតែមានបញ្ញាញាណពិសេសនោះទេ តែការគ្រប់គ្រងរាងកាយរបស់សម្តេចតេជោ ក៏ពិតជាវិសេសដែលមនុស្សធម្មតាមិនងាយធ្វើបាន ។
នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធារិទ្ធ យ៉ាងដូច្នេះខណៈដែលសម្តេចតេជោបានអញ្ជើញជាប្រធាននៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាដែលជាកិច្ចប្រជុំប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាដែលមិនធ្លាប់មានពីមុនមកដោយចំណាយពេលជាច្រើនម៉ោងពោលគឺចាប់ពីព្រឹកម៉ោង៨ រហូតដល់ម៉ោងជាង១២រំលងអាត្រាធ។
ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា៖« មិនត្រឹមតែមានបញ្ញាញាណពិសេសនោះទេ តែការគ្រប់គ្រងរាងកាយរបស់សម្តេចតេជោ ក៏ពិតជាវិសេសដែលមនុស្សធម្មតាមិនងាយធ្វេីបាន! នៅថ្ងៃនេះលោកដឹកនាំប្រជុំតាំងពីម៉ោង ៨ ព្រឹកដល់ម៉ោង ១២ និង២៦ នាទីយប់រំលងអធ្រាត្រហើយនៅតែរឹងមាំ។
ឯកឧត្តមបញ្ជាក់ថា៖« ចំណុចកត់សម្គាល់នោះនៅត្រង់ថា ពេលព្រឹកលោកដឹកនាំប្រជុំ ៤ ម៉ោងពេញ ពេលរសៀលដឹកនាំប្រជុំ ៦ ម៉ោងពេញ និងពេលយប់ ៤ម៉ោងពេញ ដោយរាល់ពេលដឹកនាំប្រជុំសម្តេចអង្គុយរហូត និងមិនអញ្ជើញបត់ជើងតូចទាល់តែសោះ ហើយអាការៈរបស់លោកនៅសភាពធម្មតា»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖«សម្រាប់ខ្ញុំ នេះជាភាពកម្រខ្លាំងណាស់ចំពោះមនុស្សទូទៅ។
ខ្ញុំនៅចាំបានថា កាលពីឆ្នាំ ២០១២ សម្តេចថ្លែងពីបញ្ហាព្រំដែននៅក្នុងរដ្ឋសភារយៈពេល៥ ម៉ោង ក៏លោកមិនបត់ជើងតូចដែរ។ ប៉ុន្តែពេលនោះ លោកមានប្រសាសន៍ជាប់គ្នា ៥ ម៉ោង អាចដោយសារអារម្មណ៍លោកផ្តោតលើការថ្លែងទើបមិនគិតដល់ការបត់ជើង តែដឹកនាំសមាជពេលនេះលោកអង្គុយស្តាប់ច្រើនជាង ហើយលោកពិសាទឹកធម្មតា»៕




ចែករំលែកព័តមាននេះ