ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ៗ​មាន​ដឹង​អត់ថា ទម្លាប់​ប្រចាំ​ថ្ងៃ​៣​យ៉ាងនេះ​ជួយ​ការពារ​ពី​ជំងឺមហារីក​ប្រូ​ស្តា​ត

1 ថ្ងៃ មុន

តាម​ការ​ស្រាវជ្រាវ ក្រៅពី​មហារីក​ស្បែក មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​លើ​បុរស​។ ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​កើន​ឡើងជា​លំដាប់​ទៅ​តាម​អាយុ ហើយ​បុរស​ជា​ច្រើន​មិន​បាន​រក​ឃើញ​វិធី​ការពារ​ជំងឺ​នេះ​ទេ​។ ការ​ការពារ​គឺជា​ពិត​ណាស់​ប្រសើរ​ជាង​ការ​ព្យាបាល​។ អ្នក​អាច​ការពារ​វា​បាន​មួយ​ភាគ​ធំ ជាមួយនឹង​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន ដែល​អ្នក​នឹង​ស្គាល់​នៅ​ថ្ងៃនេះ​។ ១….

តាម​ការ​ស្រាវជ្រាវ ក្រៅពី​មហារីក​ស្បែក មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​លើ​បុរស​។ ហានិភ័យ​នៃ​កា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​កើន​ឡើងជា​លំដាប់​ទៅ​តាម​អាយុ ហើយ​បុរស​ជា​ច្រើន​មិន​បាន​រក​ឃើញ​វិធី​ការពារ​ជំងឺ​នេះ​ទេ​។ ការ​ការពារ​គឺជា​ពិត​ណាស់​ប្រសើរ​ជាង​ការ​ព្យាបាល​។ អ្នក​អាច​ការពារ​វា​បាន​មួយ​ភាគ​ធំ ជាមួយនឹង​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន ដែល​អ្នក​នឹង​ស្គាល់​នៅ​ថ្ងៃនេះ​។

១. រើស​អាហារ​ដែល​អ្នក​ទទួលទាន
ការ​សិក្សា​បាន​បង្ហាញ​ថា បុរស​ដែល​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់​សត្វ ដូច​ជា​ទឹកដោះគោ និង​សាច់​ក្រហម ទំនងជា​វិ​វត្ត​ទៅ​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ នេះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ផលិតផល​ទឹកដោះគោ និង​សាច់​ក្រហម​។ បន្លែ​មួយ​ចំនួន​ដូច​ជា​ផ្កា​ខាត់ណា​ខៀវ មាន​ផ្ទុក​សារធាតុ​គីមី​ធម្មជាតិ ដែល​អាច​ការពារ​មហារីក​ពី​ការ​រីក​លូតលាស់​។ បន្ថែម​ផ្លែ​ឈើ និង​បន្លែ​បន្ថែម​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​។ ការ​សិក្សា​មួយ​ចំនួន ប៉េងប៉ោះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ជា​ពិសេស​ក្រពេញ​ប្រូ​ស្តា​ត សួត និង​ក្រពះ​។

២. បញ្ចេញ​ទឹកកាម​ឱ្យ​បាន​ទៀងទាត់
យោង​តាម​ការ​សិក្សា ការ​បញ្ចេញ​ទឹកកាម ជួយ​អ្នក​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ការ​សិក្សា​បាន​បង្ហាញ​ថា​បុរស​ដែល​សម្រេច​កាម​ដោយ​ខ្លួនឯង ៥​ដង​ឬ​ច្រើន​ដង​ក្នុង​មួ​យស​ប្តា​ហ៍ គឺ ៣៤% មានកា​រវិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ប្រូ​ស្តា​ត​នៅ​អាយុ​៧០​ឆ្នាំ តិច​ជាង​អ្នក​ដែល​មិន​បាន​សម្រេច​កាម​ជា​ប្រចាំ​។

៣. សម្រក​ទម្ងន់
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​លើស​ទម្ងន់ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​កើនឡើង​ហានិភ័យ​នៃ​ជំងឺមហារីក រួម​ទាំង​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ តើ​អ្នក​ឃើញ​ទេ​ថា ហេតុ​អ្វី​បានជា​អ្នក​ត្រូវការ​សម្រក​ទម្ងន់​ខ្លះ? ការ​សម្រក​ទម្ងន់​តាម​រយៈ​ការ​ធ្វើ​លំ​ហាត់ប្រាណ ឬ របប​អាហារ​របស់​អ្នក​នឹង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ