ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​,​ណាតូ​អប​អរ​សាទរ​ការ​ជាប់​ឆ្នោត​របស់​ប្រធានា​ធិបតី​ប៉ូឡូញ​ថ្មី

3 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​នៅ​តំបន់ខាង​ជើង​ បាល់​ទិច និង​អឺរ៉ុប​ខាង​កើត​រៀប​ចំ​នៅ​ប្រទេស​លីទុយ​អានី,​លោក​ហ្សេឡិនស្គី និង​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ចូល​រួម​អប​អរ​សាទរ​​អនាគត​ប្រធានា​ធិបតី​ប៉ូឡូញ លោក​ខា​រ៉ូល ណា​រ៉ូស្គី (Karol Nawrocki) ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​ៗ​។…

ទី​ក្រុង​កៀវ៖ នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស​នៅ​តំបន់ខាង​ជើង​ បាល់​ទិច និង​អឺរ៉ុប​ខាង​កើត​រៀប​ចំ​នៅ​ប្រទេស​លីទុយ​អានី,​លោក​ហ្សេឡិនស្គី និង​អគ្គ​លេខា​ធិការ​អង្គ​ការ​ណាតូ​ចូល​រួម​អប​អរ​សាទរ​​អនាគត​ប្រធានា​ធិបតី​ប៉ូឡូញ លោក​ខា​រ៉ូល ណា​រ៉ូស្គី (Karol Nawrocki) ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី​ៗ​។ ប្រមុខ​ណាតូ លោក​ម៉ាក​រូត​ថឺ​ (Mark Rutte) ថ្លែង​ថា​លោក​ត្រៀម​ខ្លួន​ធ្វើ​ការ​ជិត​ស្និទ្ធ​ជា​មួយ​ប្រធានា​ធិបតី​ថ្មី​រូប​នេះ​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​ជាង​៥០%​។

លទ្ធ​ផល​ឆ្នោត​លើក​នេះ​ជា​សញ្ញា​មិន​ល្អ​ទេ​សម្រាប់​រដ្ឋាភិបាល​ប៉ូឡូញ​ក្រោម​ការ​ដឹក​នាំ​របស់​នាយក​រដ្ឋមន្ត្រី​​​ដូណាល់​ទូស​ (Donald Tusk) ដែល​មាន​និន្នា​ការ​គំាទ្រ​ការ​ធ្វើ​សមា​ហរណ​កម្ម​ជា​មួយ​សហ​ភាព​អឺរ៉ុប​។ ប្រធានា​ធិបតី​ប៉ូឡូញ​ដែល​ជិត​ផុត​អាណត្តិ​ លោក​ឌូដា (Duda) យល់​ថា​ជ័យ​ជម្នះ​របស់​លោក​ណារ៉ូស្គី​​ជា​ការ​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ប្រជា​ជន​ប៉ូឡូញ​គាំទ្រ​ឱ្យ​បន្ត​អនុវត្ត​នយោបាយ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប៉ូឡូញ​ និង​អាមេរិក​ ក៏​ដូច​ជា​គាំទ្រ​ការ​ពង្រឹង​សន្តិ​សុខ​ជាតិ និង​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​នៅ​ក្នុង​តំបន់​។

តាម​ពិត លទ្ធ​ផល​ឆ្នោត​នេះ​ពោរ​ពេញ​ដោយ​ការ​ប្រកៀក​ប្រកិត​គ្នា​មែន​ទែន​ព្រោះ​បេក្ខ​ជន​ម្នាក់​ទៀត​ទទួល​បាន​ជាង​៤៩%​។ ដូច្នេះ​ខុស​ត្រូវ​គ្នា​ប្រហែល​១%​តែ​ប៉ុណ្ណោះ​។ នៅ​​ប៉ូឡូញ​ ប្រធានា​ធិបតី​ថ្វី​ដ្បិត​មិន​កាន់​អំណាច ប៉ុន្តែ​ក៏​មាន​សិទ្ធិ​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋ​សភា​ និង​រដ្ឋាភិបាល​ផង​ដែរ​។ ហេតុ​នេះ​កម្ម​វិធី​នយោបាយ​របស់​​ដូណាល់​ទូស​ (Donald Tusk) អាច​នឹង​ត្រូវ​លោក​ណារ៉ូស្គី​ប្រើ​សិទ្ធិ​ដើម្បី​ជំទាស់​។

លោក​ណារ៉ូស្គីជា​អ្នក​ប្រវត្តិ​សាស្ត្រ​​បែប​អភិ​រក្សនិយម និង​​ក៏​ជា​កីឡា​ករ​​ប្រដាល់​ក្រៅ​អាជីព​ផង​ដែរ។ លោក​ចាត់​ទុក​លទ្ធ​ផល​ឆ្នោត​នេះ​ជា​ការ​ធ្វើ​ប្រជា​ម​តិ​ឡើង​វិញ​ចំពោះ​របប​ដឹក​នាំ​របស់​លោក​ដូណាល់​ទូស​រយៈ​ពេល​១៨​ខែ​កន្លង​ទៅ​នេះ​។ លោក​ទូស​មិន​ទាន់​បាន​ធ្វើ​អត្ថា​ធិប្បាយ​ទៅ​លើ​លទ្ធ​ផល​ឆ្នោត​នេះ​ទេ​។ សារ​ព័ត៌​មាន​ក្នុង​ស្រុក​ផ្សាយ​ថា​លោក​ត្រៀម​ថ្លែង​សុន្ទរ​កថា​នៅ​ម៉ោង​៨​យប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ