ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់បាក់ដើម​ជ្រៃរលំ​សង្កត់​លើ​រ៉ឺ​ម៉ក​លក់​កាហ្វេ និង​ម៉ូតូ​កង់​បី​ឥណ្ឌា រង​ការ​ខូចខាត

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​កំពុង​ផឹក​កាហ្វេ​សុខ​ៗ ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់ បក់​បោក​ខ្លាំង បណ្ដាល​អោយ​ដើម​ជ្រៃក្រឹម មួយ​ដើម បាន​បាក់​សង្កត់​លើ រ៉ឺ​ម៉ក​ប៉ូ​តូ​លក់​កាហ្វេ និង​ម៉ូតូ​កង់​បី​ឥណ្ឌា…

រាជធានី​ភ្នំពេញ ៖ ភ្ញៀវ​កំពុង​ផឹក​កាហ្វេ​សុខ​ៗ ស្រាប់តែ​មាន​ខ្យល់​កន្ត្រាក់ បក់​បោក​ខ្លាំង បណ្ដាល​អោយ​ដើម​ជ្រៃក្រឹម មួយ​ដើម បាន​បាក់​សង្កត់​លើ រ៉ឺ​ម៉ក​ប៉ូ​តូ​លក់​កាហ្វេ និង​ម៉ូតូ​កង់​បី​ឥណ្ឌា ធ្វើ​អោយ​ផ្អើល​ភ្ញៀវ នាំ​គ្នា​រត់គេច​ចេញ ។

ហេតុការណ៍​បាក់​ដើមឈើ​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង នា​វេលា​ម៉ោង​០៤​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៥៥ ស្ថិត​ក្នុង​សង្កាត់ បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ប្រាប់​ថា មុន​កើតហេតុ គាត់​បាន​អង្គុយ​លេង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន ខណៈនោះ ក៏​មាន​ខ្យល់​កន្ត្រាក់ បោកបក់​យ៉ាង​ខ្លាំង ភ្លាម​ៗ ស្រាប់តែ​ដើម​ជ្រៃក្រឹម មួយ​ដើម​ធំ បាន​ទ្រេត បន្តិច​ម្តង​ៗ ហើយ​បាក់​សង្កត់​លើ​រ៉ឺ​ម៉ក​លក់​កាហ្វេ និង​ម៉ូតូ​កង់​បី​ឥណ្ឌា កំពុង​ចត​កៀន​ផ្លូវ រង​ការ​ខូចខាត តែ​សំណាងល្អ មិន​បង្ក​អោយ​ភ្ញៀវ​កំពុង​អង្គុយ​ផឹក​កាហ្វេ ក្រោម​ដើមឈើ​នោះ របួស​នោះ​ឡើយ ។ ភ្លាម​ៗ ម្ចាស់​ម៉ូតូ​កង់​បី​ឥណ្ឌា និង​ម្ចាស់​រ៉ឺ​ម៉ក​កាហ្វេ បាន​នាំ​គ្នា អូស​យក​ចេញពី​កន្លែង​កើតហេតុ ដើម្បី​យក​ជួសជុល​ខ្លួនឯង ។

បន្ទាប់​ពី​បាក់​ដើមឈើ​រួច កម្លាំង​ជំនាញ​ខណ្ឌដូនពេញ បាន​ចុះ​មក​ធ្វើការ​កាត់​លះ​មែកឈើ យក​ចេញ​ពីលើ​ផ្លូវ កន្លែង​ដែល​បាក់​រលំ​នោះ កុំអោយ​កកស្ទះ​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ