ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី,​អ៊ុយ​ក្រែន​ជួប​គ្នា​នៅ​តួក​គី​ចំពេល​​ការ​វា.យ​ប្រ​.ហារ​បន្ត​កើត​ឡើង​ក្ដៅ​គគុក

3 ថ្ងៃ មុន

ទី​ក្រុង​កៀវ៖ គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន និង​រុស្ស៊ីចាប់​ផ្ដើម​ជួប​គ្នា​ជា​លើក​ទី​២​​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល ប្រទេស​តួកគី​។ ប៉ុន្តែ​គេ​មិន​​​សង្ឃឹម​​​​ថា​កិច្ច​ជំនួប​នេះ​អាច​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀងសំខាន់ៗ​នោះ​ទេ​។​ ​គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​។ ចំណែក​រុស្ស៊ី​ដឹក​នាំ​ដោយ​ជំនួយ​ការ​របស់​លោក​ពូទីន​។ ប្រទេស​តួក​គី​ដែល​ជា​ម្ចាស់​ផ្ទះ​ប្រកាស​ថា​កិច្ច​ជំនួប​​​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១​រសៀល​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​អ៊ុយ​ក្រែន​ថ្លែង​ថា​កិច្ច​ជំនួប​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ថ្ងៃ​ត្រង់​។ ដូច្នេះ​គេ​មិន​ទាន់​ដឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ពិត​ប្រាកដ​ទេ​​។…

ទី​ក្រុង​កៀវ៖ គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន និង​រុស្ស៊ីចាប់​ផ្ដើម​ជួប​គ្នា​ជា​លើក​ទី​២​​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល ប្រទេស​តួកគី​។ ប៉ុន្តែ​គេ​មិន​​​សង្ឃឹម​​​​ថា​កិច្ច​ជំនួប​នេះ​អាច​នឹង​សម្រេច​បាន​កិច្ច​ព្រម​ព្រៀងសំខាន់ៗ​នោះ​ទេ​។​ ​គណៈ​ប្រតិ​ភូ​អ៊ុយ​ក្រែន​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​។ ចំណែក​រុស្ស៊ី​ដឹក​នាំ​ដោយ​ជំនួយ​ការ​របស់​លោក​ពូទីន​។ ប្រទេស​តួក​គី​ដែល​ជា​ម្ចាស់​ផ្ទះ​ប្រកាស​ថា​កិច្ច​ជំនួប​​​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​១​រសៀល​។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​អ៊ុយ​ក្រែន​ថ្លែង​ថា​កិច្ច​ជំនួប​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ថ្ងៃ​ត្រង់​។ ដូច្នេះ​គេ​មិន​ទាន់​ដឹង​ថា​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ពិត​ប្រាកដ​ទេ​​។ តាម​រយៈ​​ការ​ធ្វើ​អត្ថា​ធិប្បាយ​​ផ្សេង​ៗ​របស់​មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន និង​រុស្ស៊ី​ ​គេ​អាច​វាយ​តម្លៃ​​​ថា​ភាគី​ទាំង​២​និយាយ​មិន​ទាន់​ត្រូវ​គ្នា​​ទេ​នៅ​ក្នុង​បញ្ហា​សំខាន់​ៗ​។ ជា​ពិសេស​ លក្ខ​ខណ្ឌ​ដែល​ភាគី​ទាំង​២​ទាម​ទារ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បង្កើត​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​។​

ទន្ទឹមនឹង​នោះ សង្គ្រាម​បន្ត​ឆាប​ឆេះ​យ៉ាង​ក្ដៅ​គគុក​ដើម្បី​ព្យាយាម​កាន់​កាប់​ទឹក​ដី​អ៊ុយ​ក្រែន​ឲ្យ​បាន​ច្រើន​។ មាន​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ដែល​អ៊ុយ​ក្រែន​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​កង​ទ័ព​អាកាស​របស់​រុស្ស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​៤​ពាន់​គីឡូ​ម៉ែត្រ​ពី​ព្រំ​ដែន​អ៊ុយ​ក្រែន​។ ជា​មួយ​នឹង​ដ្រូន​ជាង​១​រយ​គ្រឿង​ អ៊ុយ​ក្រែន​អាច​បាញ់​កម្ទេច​យន្ត​ហោះ​ចម្បាំង​របស់​រុស្ស៊ី​ជាង​៤០​គ្រឿង​ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​​ប៉ុណ្ណោះ​។

ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ថ្លែង​ថា​​ផែន​ការ​វាយ​ប្រហារ​នេះ​បាន​រៀប​ចំ​​ឡើង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លះ​ដើម្បី​ជា​ការ​សង​សឹក​ទៅ​លើ​រុស្ស៊ី​ដែល​បន្ត​បាញ់​ប្រហារ​​ទី​ក្រុង​តូច-​ធំ​របស់​អ៊ុយ​ក្រែន​។ ប្រភព​ពី​ទី​ភ្នាក់​ងារ​សម្ងាត់​អ៊ុយ​ក្រែន​បង្ហើប​ឱ្យ​ដឹង​ថា​រុស្ស៊ី​ខាត​បង់​លើក​នេះ​គិត​ជា​ទឹក​ប្រាក់​ប្រហែល​៧​ពាន់​លាន​ដុល្លារ​។ កង​ទ័ព​អាកាស​រុស្ស៊ី​ប្រកាសថា​នៅក្នុង​ចំណោម​ដ្រូន​អ៊ុយ​ក្រែន​ដែល​បញ្ជូន​ទៅ​វាយ​ប្រហារ​ទី​តាំង​៨​កន្លែង​កាល​ពី​យប់​មិញ ខ្លួន​អាច​បាញ់​ទម្លាក់​បាន​១៦២​គ្រឿង​​។

កាល​ពី​យប់​មិញ រុស្ស៊ី​បន្ត​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដោយ​ដ្រូន និង​មីស៊ីល​។  អ៊ុយ​ក្រែន​​​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​របស់​រុស្ស៊ី​បាន​៥២​គ្រឿង​នៅ​ក្នុង​ចំណោម​៨០​គ្រឿង​។ មីស៊ីល​ផ្លោង​២​គ្រាប់​របស់​រុស្ស៊ី​បាញ់​ត្រូវ​ចំ​អគារ​ស្នាក់​នៅ​របស់​ប្រជា​ជន​នៅ​ទី​ក្រុង​ខា​គីវ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​។ ចំណែក​ ​មួយ​គ្រាប់​​ទៀត​ធ្លាក់ក្បែរ​សាលា​រៀន​មួយ​កន្លែង​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​គ្មាន​នរណា​ម្នាក់​ស្លាប់ ឬ​របួស​ទេ​។ នេះ​បើ​យោង​តាម​អភិបាល​ក្រុង​ខា​គីវ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ