រញ្ជួយដីកើតមាននៅខេត្តឈៀងម៉ៃ និងរង្គើដល់ខេត្ត៥ទៀត នៅថៃ
ខេត្តឈៀងម៉ៃ, ថៃ ៖ គ្រោះរញ្ជួយដី បានកើតមាននៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ នៅម៉ោង០២និង០៧នាទីរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ…
ខេត្តឈៀងម៉ៃ, ថៃ ៖ គ្រោះរញ្ជួយដី បានកើតមាននៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ នៅម៉ោង០២និង០៧នាទីរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ…
ខេត្តឈៀងម៉ៃ, ថៃ ៖ គ្រោះរញ្ជួយដី បានកើតមាននៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ នៅម៉ោង០២និង០៧នាទីរសៀលថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយវាត្រូវបានញ័ររញ្ជួយដល់ស្រុកជាច្រើន នៃខេត្តចំនួនប្រាំផ្សេងទៀត ។
សារព័ត៌មានបាងកកប៉ុស្ត៍របស់ថៃ បានរាយការណ៍ថា នាយកដ្ឋានធនធានរ៉ែ បាននិយាយថា គ្រោះរញ្ជួយដីនេះ វាមានកម្រិត ៤,៥រិចទ័រ បានកើតឡើងនៅក្រោមដី មួយគីឡូម៉ែត្រ ក្នុងតំបន់ Mae Pang នៃស្រុក Phrao ខេត្តឈៀងម៉ៃ ។
នាយកដ្ឋាននេះ បានចាត់ទុកការរញ្ជួយដីនេះ ថា ជា «កម្រិតស្រាល» ។
ការរញ្ជួយដីនេះ បានធ្វើអោយរង្គើដល់ស្រុកមួយចំនួន ក្នុងខេត្ត៥ផ្សេងទៀត ដូចជា ៖ ខេត្តឡាមប៉ាង ខេត្តឡាមភុន ខេត្តម៉ែហុងសុន និងខេត្តផាយ៉ា។ មិនមានសេចក្តីរាយការណ៍ អំពីការខូចខាតទេ ៕
ចែករំលែកព័តមាននេះ