ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មួយប្រុសទាញ​កាំបិត​គំរាម​សម្លា.ប់ម្ដាយមីង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

3 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ក្មួយបង្កើត ​មិនដឹង​មានរឿង​អ្វី​ជាមួយ​ម្ដាយមីង បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​គំរាមកំហែង​ រក​កាប់សម្លា.ប់​ចោល ខណៈ​ជន​រង​គ្រោះ​ កំពុង​ធើ្វ​ម្ហូប​ក្នុង​រោង​បាយ ។ ហេតុការណ៍​នេះ​…

ខេត្តកណ្តាល ៖ ក្មួយបង្កើត ​មិនដឹង​មានរឿង​អ្វី​ជាមួយ​ម្ដាយមីង បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​គំរាមកំហែង​ រក​កាប់សម្លា.ប់​ចោល ខណៈ​ជន​រង​គ្រោះ​ កំពុង​ធើ្វ​ម្ហូប​ក្នុង​រោង​បាយ ។

ហេតុការណ៍​នេះ​ បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​០៥និង១៥​នាទី​ល្ងាច​ថ្ងៃ​ទី០១ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​ ។

បើ​តាម​ការ​បញ្ចា​ក់​ពី​ម្ដាយមីង​ បាន​ឲ្យ​ដឹង​ថា ក្មួយ​របស់​គាត់​មានឈ្មោះ កែវ ដា​រា ហៅ​ថៃ​ល័​រ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។ ក្មួយប្រុសរូបនេះតែងតែ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ ហើយគំរាមកំហែង​រក​កាប់សម្លា.ប់គាត់ជា​ញឹកញាប់ ហើយ​ក្មួយធ្លាប់ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​ ចំនួន​០១​លើក ​រយៈពេល​១២​ខែ ។

ដោយនៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​កំពុង​ដាំបាយ និងធ្វើ​ម្ហូប​ក្នុង​រោង​បាយ ​ខណៈ​ពេល​នោះ​ ជនសង្ស័យ​បាន​កាន់​កាំបិត​បុ័ងតោ និងកាំបិត​ផ្គាក់ ​ដើ​រ​សំដៅ​ទៅ​រក​ជន​រង​គ្រោះ និង​បាន​ស្រែក​គំរាមកំហែង ​រក​កាប់សម្លា.ប់​ជន​រង​គ្រោះ ដោយ​មានការ​ភ័យ​ខ្លាច និង​ទ្រាំ​នឹង​ទ​ង្វើ​របស់ក្មួយប្រុសលែងបាន ទើប​ជន​រង​គ្រោះ​ ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ​ឲ្យ​ជួយ​អន្តរាគមន៍​ ។

ពេល​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ ​សហការ​ជាមួយ​ប្រជា​ការពារ​ឃុំ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ​រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​រួម​ទាំង​វត្ថុ​តាង​ ​យក​មក​ប៉ុស្តិ៍​ ដើម្បី​ធ្វើការ​សាកសួរ ។​

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​កាំបិត​បុ័ងតោ និងកាំបិត​ផ្គាក់ ទៅ​រក​ជន​រង​គ្រោះ និងបាន​ស្រែក​គំរាមកំហែង​រក​កាប់សម្លាប់​ជន​រង​គ្រោះ ​ពិតប្រាកដ​មែន​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ