រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីសំណុំរឿងក្រុមផលិតវីដេអូរក្លែងឯកសណ្ឋានកងទ័ព ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣ នាក់ ៖
១-ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ កុញ វាសនា ហៅ ស្នា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ ពីបទ :
ជនទាំង៣ នាក់ ជាប់ចោទចំនួន៣ បទល្មើស ៖
១-បទ.ធ្វើឲ្យខូចទឹកចិត្តកងទ័ព
២-ញុះញង់ឱ្យមានការរើសអើង
៣-ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែ លនឹងយោធា បទល្មើសដែលមានចែងតាមបញ្ញត្តិមាត្រា ៤៧២ មាត្រា ៤៩៤ មាត្រា ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ ។ យោងតាមការចោទប្រកាន់ខាងលើនេះ មាត្រា ៤៧២ បទ”ធ្វើឲ្យ ខូចទឹកចិត្តកងទ័ព”ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យជាប្រាក់ពី៤ លានទៅ១០ លានរៀល ។
មាត្រា ៤៩៦ បទ.ញុះញុងឲ្យមានការរើសអើង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី២ លានទៅ ៦ លានរៀល ។ ក្រោយបញ្ចប់ការស៊ើបសួរនិងការចោទប្រកាន់ជនសង្ស័យជាផ្លូវការ នៅដំណាក់កាលស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងបានត្រូវចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនលោក ហង្ស សំណាង ដែលគេស្គាល់ថា ជាអ្នកសារព៍ត៌មានអនឡាញ នៅខេត្តស្វាយរៀង និងបក្ខពួក២ នាក់ ទៅតុលាការ ពាក់ពន្ធករណីផលិតមាតិការវីដេអូរសំដែងក្លែងឯកសណ្ឋានកងទ័ព ដែលសំណុំរឿងនេះតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ ។
ជនសង្ស័យទាំង៣ នាក់នេះមាន ៖
១-ឈ្មោះ ហង្ស សំណាង អ្នកសារព័ត៌មាន ជាអ្នកផ្តើមគំនិត
២-ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
៣-ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ អ្នកទាំងពីរនេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធជនទេ ប៉ុន្តែត្រូវបានចូលរួម ផលិតវីដេអូរជាមួយ ហង្ស សំណាង ដែរ ។
សូមជម្រាបថា បន្ទាប់ពីមានព្រឹត្តការផ្ទុះអាវុធនៅព្រំដែនមុំបី រវាងកងទ័ពថៃ.ចូលមកឈ្លានពានបាញ់កងទ័ពកម្ពុជាយើង បណ្តាលឲ្យបាត់បង់អាយុជីវិតយុទ្ធជនម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ ស្រាប់តែនៅថ្ងៃទី២៩ លោក ហង្ស សំណាង និងបក្ខពួក ២,៣នាក់ទាំងអ្នកថត បានផលិតមាតិការវីដេអូរ ដោយមានមនុស្ស២ នាក់ម្នាក់ចាស់ និងម្នាក់ក្មេង ស្លៀកពាក់ឯកសណ្ឋានក្លែងក្លាយជាកងទ័ព បានទៅធ្វើបទសម្ភាសន៍នៅព្រៃចំការមួយកន្លែងក្នុងស្រុកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយវោហាស័ព្ទទាក់ ទិននិងសភាពការជម្លោះព្រុំដែន ដែលប្រាស់ចាកពីការពិតជាក់ ស្តែង ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ។
ក្រោយពេលបង្ហោះមាតិការនោះឡើងភ្លាម ធ្វើឲ្យមតិមហាជនរិះគន់យ៉ាងខ្លាំង លោក ហង្ស សំណាង ក៏បានចេញឃ្លីបវីដេអូរមួយទៀត ដោយធ្វើការសុំទោសជាសាធារណៈ ពិសេសសារនោះបានទទួចសុំទោសដល់ប្រមុខរាជរដ្ឋាភិបាល សុំការអនុគ្រោះរាល់កំហុសឆ្គងដែលបានប្រព្រឹត្ត និងថាខ្លួនជាមនុស្សខ្វះចំណេះដឹងឲ្យបានជ្រៅជ្រះ ។
បើទោះបីជាលោក ហង្ស សំណាង បានបង្ហោះឃ្លីបវីដេអូរសុំទោសជាសាធារណៈយ៉ាងណាក្តី នៅព្រឹកថ្ងៃទី៣០ ខែឧសភា សមត្តកិច្ចនគរបាលស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនលោក ហង្ស សំណាង និងមនុស្ស ២នាក់ ពាក់ពន្ធផលិតវីដេអូរ ក្លែងឯកសណ្ឋានកងទ័ព ដែលនាំធ្វើឲ្យកងទ័ពបាក់ទឹក ចិត្ត ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៣ នាក់សមត្ថកិច្ចនគរ បាលស្រុកកំពង់រោទ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំបញ្ជូនជនសង្ស័យទាំង៣ នាក់ មកស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ