រាជធានីភ្នំពេញ ៖ សមាជរដ្ឋសភា-ព្រឹទ្ធសភាបានលើកដៃប្រកាសគាំទ្រចំពោះរាជរដ្ឋាភិបាលក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្នុងការដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយរយៈពេលជាច្រើនឆ្នាំមកហើយ។
ការប្រកាសធ្វើឡើងក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយសមាជិករដ្ឋសភា-ព្រឹទ្ធសភា ចំនួន១៨២រូបបានលើកដៃគាំទ្រ។
មានប្រសាសន៍ក្នុងសមាជសម្តេចតេជោហ៊ុន សែន ប្រធានសមាជ និងជាប្រធានព្រឹទ្ធសភាបាន ស្នើឲ្យអង្គសមាជធ្វើសេចក្តីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាអធិបតេយយ្យភាពនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅតុលា ការយុត្តិធម៌អន្តរជាតិូឡាអេ(ICJ )។
សម្តេចតេជោបានបញ្ជាក់ថា៖«អ្វីដែរខ្ញុំចង់បញ្ជាក់គឺត្រូវបន្តយន្តការដោះស្រាយ មិនមែនថា យើងប្តឹងទៅICJ ហើយយើងបោះបង់ចោលយន្តការចរចានោះទេ។គណៈកម្មកាព្រំដែន នៃប្រ ទេសទាំងពីរនៅបន្តយន្តការទាំងអស់ដោយត្រូវមានជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយបណ្តាខេត្ត ជាមួយរដ្ឋមន្ត្រីការពារជាតិ ឬរក្សាទាំងអស់។ ប៉ុន្តែ គ្រាន់តែលើកនេះយើង ត្រូវយកបញ្ហាទាំងប៉ុន្មានទៅតុលាការយុត្តិធម៌អន្តរជាតិ»។
សម្តេចតេជោបានបន្តថាការដែលកម្ពុជាបបួលភាគីថៃក្នុងកាប្តឹងទៅតុលាការយុត្តិធម៌ជាតិ គឺជាការគួរសមរបស់កម្ពុជា ហើយករណីនេះមិនមែនមានតែកម្ពុជានិងថៃនោះទេ ជាក់ស្តែងដូច ជាកន្លងមកមានប្រទេសសាំងហ្គាពួរ និងប្រទេសម៉ាឡេស៊ីក៏បានបបួលគ្នាដែរ។ សម្តេចតេជោក៏បានឲ្យដឹងថាមានអ្នកសួរថាបើសិនថៃមិនព្រមទៅជាមួយកម្ពុជាតើយើងធ្វើយ៉ាងដូចម្តេច? សម្តេចតេជោបានឆ្លើយតបថាទោះបីជាគេមិនទៅក៏កម្ពុជាក៏ប្តឹងដែរ។ ការបបួលភាគី ថៃនេះគឺជាការទុកមុខឲ្យគ្នាទៅវិញទៅមក ហើយម្យ៉ាងទៀតខ្ញុំសូមប្រាប់ទៅ កាន់ប្រជាពលរដ្ឋ កម្ពុជា ក៏ដូចជាពលដ្ឋថៃថាបើយើងមិនពឹងផ្អែកភាគីទី៣ ឬប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ ដោះស្រាយនោះទេ ជម្លោះព្រំដែនកម្ពុជា -ថៃ នឹងបន្តរាប់សិនរយឆ្នាំទៀត ។
សម្តេចបានបន្តថាការមិនចប់នេះដោយសារតែរាជរដ្ឋាភិបាលនិមួយៗ មិនអាចដក ថយនូវ ចំណុចដែលខ្លួនប្រកាន់ឥរិយាបថបាននោះទេ។ប្រសិនបើដកថយចេញពីចំណុចនេះ ប្រជាជ ននឹងបន្ទោសទាំងសងខាង។
សម្តេចតេជោបញ្ជាក់ថា៖«ដើម្បីឲ្យប្រជាពលរដ្ឋអស់ចិត្ត យើងត្រូវយករឿងនេះឲ្យតុលាការយុត្តិ ធម៌អន្តរជាតិកាត់ក្តីតែម្តង ហើយកម្ពុជាសន្យាគោរពនូវការសម្រេចចិត្តរបស់តុលាការ យុត្តិធម៌អន្តរជាតិ។ ព្រោះបញ្ហានេះព្រះបរមរតកោដ្ឋនៃយើងកាលពីឆ្នាំ១៩៦២ក៏ បានធ្វើ លើប្រាសាទព្រះវិហាររួចហើយ ដោយយើងសម្រេចទទួលយក ដោយស្ម័គ្រចិត្ត និងពេញ ចិត្ត»។
សម្តេចតេជោបានអះអាងថានៅក្នុងកិច្ចប្រជុំខាងមុខនេះ ភាគីកម្ពុជានឹងស្នើសុំភាគីថៃ ដើម្បី ដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយយើងរងចាំមើលថាប្រសិនបើមានការគេចវៀស ណាមួយ ដោយក្រុមណាមួយ គឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ។
សម្តេចតេជោបានលើកឡើងទៀតថាការចរចារឿងព្រំដែននេះគឺមានរយៈពេល២៥ឆ្នាំមកហើយ ហើយសម្តេចប្រើពេលជាង២៣ឆ្នាំមកហើយដោះស្រាយបញ្ហាព្រំដែនមិនទាន់ជោគជ័យនោះទេ សូម្បីតែប្រជុំគណៈកម្មការចម្រុះព្រំដែនក៏មិនអាចប្រជុំបានដែរ៕




ចែករំលែកព័តមាននេះ