ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ បើ​មិន​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​មិន​ចប់​ទេ

3 ថ្ងៃ មុន

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ក្នុង​សមាជ​រដ្ឋសភា​-​ព្រឹទ្ធសភា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន សមាជ​និង​ជា​ប្រធាន​ព្រឹទ្ធ សភា​កម្ពុជា បាន​លើក​ឡើង​ថា បើ​មិន​ឱ្យ​តុ លា​ការ​យុត្តិធម៌​អន្តរជាតិ (ICJ)…

​រាជធានី​ភ្នំពេញ​៖​ថ្លែង​ក្នុង​សមាជ​រដ្ឋសភា​-​ព្រឹទ្ធសភា​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន សមាជ​និង​ជា​ប្រធាន​ព្រឹទ្ធ សភា​កម្ពុជា បាន​លើក​ឡើង​ថា បើ​មិន​ឱ្យ​តុ លា​ការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាត់ក្ដី​នោះ​ទេ បញ្ហា​តំបន់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នឹង​ដូច​ជា​តំបន់ ហ្កា​ស្សា​រវាង ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល​។

​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា នឹង​យក​បញ្ហា​នៅ​មុំ​៣ បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តា​ក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តែ​ម្តង​។

​នា​ឱកាស​អញ្ជើញ​បើក​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា ថ្ងៃ​ទី​២​ខែមិថុនា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឱ្យ​ដឹង​ថា លើក​នេះ កម្ពុជា បបួល​ភាគី​ថៃ យក​ចំណុចរសើប​ទាំង​៤ កន្លែង​នេះ ទៅ​កាត់​តុលាការ ICJ រីឯ​កម្ម​ការ​ព្រំដែន នៅ​បន្ដ​ពិនិត្យ និង​ដើរ​រក​បង្គោល និង​បោះបង្គោល​ជា​បន្ដ​ទៀត កម្ម​ការ​នេះ អត់​ទៅ​ណា​ទេ​។​

សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​៖ «​មិនមែន​បាន​សេចក្ដី​ថា យើង​ប្ដឹង​ហើយ​វាច​ប់រឿង​ទេ យើង​យក​ទាំង​បួន​ចំណុច​នឹង​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ គឺ​គណៈ​កម្ម​នៅ​បន្ដ​ដើរ ដើម្បី​បន្ដ​វាស់វែង កណ​ត់​ព្រំដែន​ជាក់លាក់​»​។ សម្ដេច ប្រធាន​ព្រឹទ្ធសភា មាន​ប្រសាសន៍​ថា «​បើសិនជា​មិន​ឱ្យ​តុលាការ​កាត់​ទេ រឿង​នេះ​វា​ដូច​ជា តំបន់​ហ្កោ​ស្សា​រវាង ប៉ា​ឡេ​ស្ទី​ន និង​អ៊ី​ស្រា​អែ​ល​ដូច​គ្នា ដោះ​អត់​ចប់​ទេ វ៉ៃ​គ្នា​រហូត បើ​មិនតូច ធំ , បើ​មិនធំ តូច តែ​ប៉ុណ្ណឹង​។ ចឹ​ង​តើ​ខ្លាច​អី ទៅ​កាត់​តុលាការ បើសិនជា​យើង​មានចិត្ត​ស្មោះ​»​។​

សម្ដេច​តេ​ជោ​ប្រធាន​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា កម្ពុជា មិន​ចង់បាន​ដី​អ្នក​ណា​ទេ ប៉ុន្ដែ​កម្ពុជា ការពារ​តែ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ​។​

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុង​កិច្ចប្រជុំ​សមាជ​រដ្ឋសភា និង​ព្រឹ ទ្ធ​សភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អង្គ​សមាជ​ទាំងមូល​បាន​សម្ដែង​ការ​គាំទ្រ មាន​សមា ជិ​ក​សមាជិកា​ព្រឹទ្ធសភា និង​រដ្ឋសភា​ចំនួន​សំឡេង ១៨២​សំឡេង អនុម័ត លើ​សេចក្ដី​ថ្លែ ង​ការណ៍​ចំពោះ​ចំណាត់ការ​របស់ សម្ដេច​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ក្នុង​ការ​ប្ដឹង​រឿង​បញ្ហា​ព្រំដែន​ជម្លោះ​រវាង​កម្ពុជា​ថៃ ទៅ​តុលាការអន្តរជាតិ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ