ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​​ស្រឡាញ់បុរស ពេល​ឈ្លោះ​គ្នា ភាគី​ម្ខាង​រត់​មក​ស្រុក​យកប្រពន្ធ​វិញ ត្រូវភាគី​ម្ខាង​ទៀត​តាម​​ហៅ​ទៅ​វិញ ​មិន​ទៅ ​បា.ញ់ប្រហារដល់លើផ្ទះ

3 ថ្ងៃ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ដែល​ជា​គូស្នេហ៍ តាម​មក​បាញ់ប្រហារ​ដល់​លើ​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ខឹង​បុរស​រូប​នោះ​រត់​ចោល​រូបគេ ហើយ​មក​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​។ ករណីខាងលើ​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩ និង…

ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ដែល​ជា​គូស្នេហ៍ តាម​មក​បាញ់ប្រហារ​ដល់​លើ​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ខឹង​បុរស​រូប​នោះ​រត់​ចោល​រូបគេ ហើយ​មក​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​។

ករណីខាងលើ​​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩ និង ៣៥​នាទី​យប់ ថ្ងៃ​ទី 1 មិថុនា​ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ភ្លាំង ឃុំ​ដំរី​ពួន ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​គូស្នេហ៍​បាញ់ប្រហារ​ឈ្មោះ ហួរ ឡុ​ង ភេទ​ប្រុស អាយុ 39 ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ចំណែក​ជន​បង្ក​ដែល​ជា​គូស្នេហ៍​ឈ្មោះ ឃុន ហ៊ុយ ភេទ​ប្រុស អាយុ 39​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហួរ​ឡុ​ង ធ្លាប់​មាន​ប្រពន្ធ​នៅ​ស្រុក​កំណើត​រួច​ហើយ ប៉ុន្តែ​បាន​ឈ្លោះ​បាក់បែក​គ្នា ហើយ​រូបគេ​ក៏​ចេញ​ទៅ​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ពេល​ទៅ​ដល់ទី​នោះ ក៏​បាន​ជួប​និង​ស្រឡាញ់​គ្នា​ជាមួយ​ជន​បង្ក​ឈ្មោះ​ឃុន​ហ៊ុយ ហើយ​បាន​រកស៊ី​និង​រួមរស់​ជាមួយ​គ្នា នៅ​ទីនោះ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី 28 ឧសភា គូស្នេហ៍​ប្រុស​និង​ប្រុស​មួយគូ​នេះ​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ជន​រង​គ្រោះ​ហួរ ឡុ​ង ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រហើយ​បាន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ ចំណែក​ជន​បង្ក​ឈ្មោះ ឃុន ហ៊ុយ ដែល​ជា​គូស្នេហ៍ បាន​ព្យាយាម​ទាក់ទង​ហៅ​ជន​រង​គ្រោះ​ឲ្យ​ត្រឡប់​ទៅ​វិញ​ជា​ច្រើន​ដង តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ ទើប​នៅ​យប់​ថ្ងៃ​ទី 1 មិថុនា ជន​បង្ក​បាន​បើករថយន្ត​តាម​មក​ដល់​ផ្ទះ​និង​បាញ់​សំដៅ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ដេក​លើ​ផ្ទះ ត្រូវ​១​គ្រាប់​ចំ​ថ្ពាល់​ខាងស្ដាំ​ធ្លុះ​ទៅ​គុម្ព​ត្រចៀក​រង​របួសធ្ងន់ រួច​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ទៅ​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ឯ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ នឹង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច ឲ្យ​តាម​ចាប់ខ្លួន​ជន​បង្ក ដើម្បី​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ