រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកការវាយប្រហារមិនរើសគោលដៅរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា គឺជាឧក្រិ.ដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោ.ភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ ។
ថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបន្តវា.យប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់យន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង ព្រះវិហារ និងកោះកុង ។
ជាក់ស្តែង គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រជាជនស៊ីវិលបានស្លា.ប់ចំនួន២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់៦០៧ ៩៨០នាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ ប្រាសាទបុរាណ អគារឯកជន អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ ប្រេង ឃ្លាំងទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរសព្ទ សាលារៀន មណ្ឌលសុខភាព អគាររដ្ឋ វត្ត សាលាឆទាន ស្ពាន ផ្សារ ផ្លូវ រថយន្ត និងម៉ូតូ ។
ប្រភពបានលើកឡើងថា ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការរំលោ.ភអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោ.ភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋានរបស់ប្រជា ជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិលើទ្រព្យ សម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។
លើសពីនេះ ទង្វើបា.ញ់ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសគោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធដែលហាមឃាត់ដាច់ខាតចំពោះការវា.យប្រហារលើជនស៊ីវិល និងទាមទារឱ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ ។
ថ្លែងការណ៍លើកឡើងទៀតថា ការប្រើកម្លាំងយោធាឆ្លងកាត់ព្រំដែន និងវាយប្រហារលើទឹកដីរដ្ឋអធិបតេយ្យមួយផ្សេងទៀត ដោយគ្មានមូលហេតុ ដើម្បីការពារខ្លួនស្របតាមច្បាប់អន្តរជាតិ គឺជាឧក្រិ.ដ្ឋកម្មនៃការឈ្លានពាន (Crime of Aggression) ។
ការវាយប្រហារយ៉ាងទូលំទូលាយ និងជាប្រព័ន្ធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងការបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) និងជាឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ (Crimes Against Humanity) ។ ទង្វើដែលមិនអាចទទួលយកបានទាំងនេះ ត្រូវតែមានការទទួលខុសត្រូវតាមច្បាប់អន្តរជាតិ ។
ជាមួយគ្នានោះដែរគ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត យោធាថៃ ប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងភាគីពាក់ព័ន្ធដទៃទៀតឱ្យថ្កោលទោស ដាក់សម្ពាធ និងចាត់វិធានការគ្រប់យន្តការជាបន្ទាន់ និងយ៉ាងម៉ឺងមាត់ ព្រមទាំងទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ ។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើករណីអំពើព្រៃផ្សៃ និងយង់ឃ្នងរបស់រដ្ឋាភិបាល និងយន្តការតាមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើ ប្រទេសកម្ពុជា ។


គួររម្លឹកផងដែរថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសារមកលើកម្ពុជា ដោយប្រើអាវុធគ្រប់ធុន រួមទាំងយន្តហោះចម្បាំង F-16 និង T-50TH ចូលយ៉ាងជ្រៅមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានបង្ហាញថា ជាការឈ្លានពានយ៉ាងច្បាស់ មិនមែនជាបញ្ហាជម្លោះព្រំដែនឡើយ ហើយក៏ជាការរំលោ.ភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។
ជាងនេះទៀត ថ្មីៗនេះ ឯកឧត្តម Donald J. Trump បានបញ្ជាក់យ៉ាងច្បាស់ថា ៖ «ប្រទេសថៃជាអ្នកចាប់ផ្តើមឈ្លានពានមកលើប្រទេសកម្ពុជាមុន» ហើយកម្ពុជាពិតជាប្រទេសរងគ្រោះដោយការ ឈ្លានពានរបស់ថៃ និងមានសិទ្ធិពេញលេញក្នុងការប្រើសិទ្ធិការពារខ្លួនស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងន័យនេះ គ.ស.ម.ក. សូមអំពាវនាវយ៉ាងទទួចដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អង្គការ សិទ្ធិមនុស្សអន្តរជាតិនិងតំបន់ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ឱ្យប្រើប្រាស់គ្រប់យន្តការ និងសម្ពាធផ្សេងៗ ដើម្បីបង្ខំឱ្យប្រទេសថៃបញ្ឈប់ភ្លាមៗនូវទង្វើឈ្លានពាន ការប្រើកម្លាំងយោធា និងការបាញ់ប្រហារលើជន ស៊ីវិល ក៏ដូចជាការធានាឲ្យមានការទទួលខុសត្រូវចំពោះអ្នកដែលបានប្រព្រឹត្តអំពើរំលោភបំពានទាំងនេះ ។
គ.ស.ម.ក. សូមបញ្ជាក់ជាថ្មីថា សន្តិភាព សុវត្ថិភាព និងការគោរពសិទ្ធិមនុស្ស មិនអាចកើតមានបាន ឡើយ ក្រោមជម្រើសនៃការប្រើប្រាស់សព្វាវុធ និងអំពើហិង្សា ហើយទង្វើរំលោភច្បាប់អន្តរជាតិណាមួយ ត្រូវ តែត្រូវបានថ្កោលទោសយ៉ាងដាច់អហង្ការ និងដោះស្រាយដោយយុត្តិធម៌ ដើម្បីការពារសណ្តាប់ធ្នាប់តំបន់ និងពិភពលោក ។ គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋទាំងឡាយរបស់ប្រទេសថៃ៕
ចែករំលែកព័តមាននេះ