ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើអ្នកមានអំណាចចុះពីឋានណា? សង់ផ្ទះ​រំលោ.ភ​ច្រាំងទន្លេ

4 ថ្ងៃ មុន
  • កណ្តាល

ខេត្ត​កណ្ដាល ៖ សំណង់​រឹង​មួយ​កន្លែង កំពុង​ត្រូវ​បាន​សាងសង់​ឡើង រំលោភ​លើ​ដី​ច្រាំង​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ដោយ​ម្ចាស់​សំណង់​បាន​បុក​គ្រឹះ​រៀប​ខឿន​ចូល​ដល់​ទឹកទន្លេ…

ខេត្ត​កណ្ដាល ៖ សំណង់​រឹង​មួយ​កន្លែង កំពុង​ត្រូវ​បាន​សាងសង់​ឡើង រំលោភ​លើ​ដី​ច្រាំង​ទន្លេមេគង្គ ត្រង់​ចំណុច​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ដោយ​ម្ចាស់​សំណង់​បាន​បុក​គ្រឹះ​រៀប​ខឿន​ចូល​ដល់​ទឹកទន្លេ ដើម្បី​ទប់​ដី​កុំ​ឲ្យ​បាក់​ស្រុត និង​កំពុង​បន្ត​បណ្ដុះ​សសរ​ឡើង ដើម្បី​រៀប​ធ្វើ​ជា​ផ្ទះ​​យ៉ាងត្រជាក់ពង អត់មានអ្នកណាហ៊ានដេញទេ ។​

ពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​នោះ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​សំណង់​នេះ គឺជា​លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់ ហើយ​សំណង់​នេះ​គាត់​ធ្វើ​ជា​ផ្ទះ​លំហែរ​សម្រាប់​សម្រាក​កំសាន្ត​ពេលទំនេរ​ពី​ការងារ​។ ពិតជាអ្នកមានអំណាចមែន…អំណាចលុយ…អំណាចម្ចាស់ស្រុក ។​

ប៉ុន្តែ​នៅ​ពេល​ជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់ បាន​បដិសេធ​ថា សំណង់​នេះ​មិនមែន​ជា​របស់​លោក​ទេ តែ​ជា​របស់​មិត្ត​ភ​ក្កិ​លោក ហើយ​នៅ​ពេល​សួរ​ថា​តើ​មិត្តភក្តិ​នោះ​ជា​នរណា? ឈ្មោះ​អ្វី? លោក​មេឃុំ​បែរជា​បដិសេធ​មិន​ព្រម​ប្រាប់ ដោយ​លើក​ឡើង​ថា ចង់​ដឹង​ធ្វើ​អ្វី? នេះបានហៅថាមេឃុំកំពូលអំណាច…ហេ! ហេ!

ជុំវិញ​ការ​សាងសង់​សំណង់ រំលោភ​លើ​ដី​ច្រាំង​ទន្លេ​ចំណី​ទន្លេ​នេះ លោក ងី សា​វី មេឃុំ​ព្រែក​ទម្លាប់​បាន​បញ្ជាក់​ថា គ្មាន​អាជ្ញាធរ​ណាមួយ​ហ៊ាន​ចេញ​ច្បាប់​អនុញ្ញាត​នោះ​ទេ សូ​ម្បី​រូប​លោក​ផ្ទាល់​ក៏​មិន​បាន​អនុញ្ញាត​ដែរ ប៉ុន្តែ​លោក​ក៏​មិន​បាន​ហាមឃាត់​ដែរ ដោយ​គ្រាន់តែ​ណែនាំ​ឲ្យ​ម្ចាស់​សំណង់ ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹកទន្លេ និង​ច្រាំង​ទន្លេ​។ ហើយ​មូលហេតុ​ដែល​លោក​មិន​ហាមឃាត់​នោះ លោក​បាន​អះអាង​ថា គ្រាន់តែ​គេ​ធ្វើ​ជា​ផ្ទះ​លំហែ​ប៉ុណ្ណឹង វា​ពុំ​មាន​អ្វី​ខុសច្បាប់​នោះ​ទេ​។

ប៉ុន្តែ​អ្វី​ដែល​សួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​លោក​មេឃុំ​ព្រែក​ទម្លាប់ មិន​ត្រឹមតែ​មិន​ហាមឃាត់​គេ កុំ​ឲ្យ​សង់​សំណង់​រំលោភ​ដី​ច្រាំង​ទន្លេ​ហើយ​នោះ បែរជា​មក​គំរាម​រក​ប្ដឹង​អ្នក​ព័ត៌មាន បើសិន​ហ៊ាន​ផ្សាយ​ព័ត៌មាន​នេះ​ថែម​ទៀត តើ​ម្ចាស់​សំណង់​មួយ​នេះ​ជា​នរណា? មានបុណ្យ​ស​ក្ត័​និង​អំណាច​ប៉ុណ្ណា? ទើប​អាច​ធ្វើ​ឲ្យ​លោក​មេឃុំ​ព្រែក​ទម្លាប់ ហ៊ាន​ចេញ​មុខការ​ពារ​ដល់​ថ្នាក់​នេះ​…!

ពាក់ព័ន្ធ​រឿងរ៉ាវ​មួយ​នេះ អ្នក​យក​ព័ត៌មាន កោះសន្តិភាព បាន​ព្យាយាម​ទូរ​សព្ទ័​ទៅ​លោក ចាប ចាន់​វិជ្ជា អភិបាលស្រុក​លើក​ដែក​ជា​ច្រើន​លើក​ច្រើន​សារ ដើម្បី​សុំ​ការ​បំភ្លឺ ប៉ុន្តែ​ទូរ​សព្ទ័​របស់​លោក ខ​ល​ចូល​ហើយ​គ្មាន​អ្នក​ទទួល​នៅ​ពេល​ផ្ញើ​សារ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម លោក​បាន​ចូល​មើល​ដែរ ប៉ុន្តែ​មិន​ឆ្លើយ​តប​…! សង្ស័យខ្លាចអាចម៌ឯងទេដឹង ហេ! ហេ!

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាល​នៅ​ជា​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​ទាំងអស់ ត្រូវ​ការពារ​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា​ដី​បឹង​ព្រែក​ទន្លេ​ដី​ចំណី​ផ្លូវ​ជាដើម គឺ​ដាច់ខាត​មិន​ឱ្យ​មានការ​រំលោភ​យក​ពី​សំណាក់​បុគ្គល​ណា​ឡើយ មក​ដល់​ពេល​នេះ​កន្លង​ទៅ​ច្រើន​ឆ្នាំ​ដែរ​ហើយ ទំនងជា​អាជ្ញាធរ​ស្រុក​លើក​ដែក ភ្លេច​បទបញ្ជា​នេះ​អស់ហើយ​មើលទៅ​។

ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ