ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទឹកដោះគោ​០២​កេស លើ​ដងផ្លូវ ត្រូវ​នគរបាល​ខណ្ឌទួលគោក ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ម្នាក់ ខណៈ​ម្នាក់​ទៀត​គេចខ្លួន​បាត់

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៧:២០​នាទី យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ KHMER KNOWLEDEGE បាន​បង្ហោះ​មាន​ខ្លឹមសារ​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៧:២០​នាទី យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ KHMER KNOWLEDEGE បាន​បង្ហោះ​មាន​ខ្លឹមសារ​ថា ៖ «​មាន​ករណី​ជនសង្ស័យ​ចំនួន​០២​នាក់ ភេទ​ប្រុស បាន​ធ្វើ​សកម្មភាព​លួច (​បើកទ្វារ​កន្ទុយ​រ៉ឺ​ម៉ក់ លួច​យក​ទឹក​គោ​ដោះ ចំនួន​០២​កេស​) ស្ថិត​នៅ​លើ​ដងផ្លូវ​ម៉ៅ​សេ​ទុង ក្រុម​ទី​៩ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១៦:៤៦​នាទី​» ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​ការ​បង្ហោះ​ខាងលើ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឆេ​ង សុង​ឡេ​ង ហៅ អា​ខ្វេ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​លេខ​៣៣៦ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​អនុវត្ត​នីតិវិធី ចំណែកឯ​បក្ខពួក​ឈ្មោះ ជុក បាន​រត់គេច​ខ្លួន​បាត់ ។

ជនសង្ស័យ ៖
១-​ឈ្មោះ ឆេ​ង សុង​ឡេ​ង ហៅ អា​ខ្វេ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ ។ (​ឃាត់ខ្លួន​) (​មាន​សារធាតុ​ញៀន​) ។
២-​ឈ្មោះ ជុក ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បក្សពួក​ធ្វើ​សកម្មភាព (​គេចខ្លួន​បាត់​) ។

វត្ថុ​តាង​ចាប់​យក​មាន ៖ ទឹកដោះគោ​ម៉ាក SO NATURAL ចំនួន​១៤​ប្រអប់ និង​ទឹកដោះគោ​ម៉ាក ORANIC OAT BEVERAGE ចំនួន​០១ និង​កូន​កន្ត្រៃ​ដង​ពណ៌​បៃតង​ចំនួន​០១ (​ចាប់​យក​ពី​ឈ្មោះ ឆេ​ង សុង​ឡេ​ង ហៅ អា​ខ្វេ​) ។

ជន​រង​គ្រោះ (​ជា​ម្ចាស់​រ៉ឺ​ម៉ក​កង់​បី កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​មក​ដាក់​ពាក្យបណ្ដឹង​អនុវត្ត​តាម​នីតិវិធី​) ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ