ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទឹក​ជំនន់​រដូវ​វស្សា​នៅ​ប្រទេស​នី​ហ្សេរីយ៉ា​ស.ម្លា.ប់​មនុស្ស​១១៧​នាក់

4 ថ្ងៃ មុន

ទី​កុ្រង​​អាប៊ូចា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅប្រទេស​នី​ហ្សេ​រីយ៉ា​បាន​កើន​ឡើង​ដល់​១១៧​នាក់​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ មនុស្ស​ជា​ច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​មេ​ជាប់​ៗ​គ្នា​បង្ក​ជា​ទឹក​ជំនន់​លិច​ផ្ទះ​របស់​អ្នក​ស្រុក​រាប់​ពាន់​ខ្នង​នៅ​រដ្ឋ​នី​ហ្ស៊ែ​ (Niger)។ តាម​ពិត​ មុន​ដំបូង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ត្រឹម​តែ​២១​នាក់​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រោយ​មក​ត្រឹម​តែ​មួយ​រំពេច​ភ្នែក​ប៉ុណ្ណោះ​ សាក​សព​អណ្ដែត​ត្រា​ពេញ​ទឹក​…

ទី​កុ្រង​​អាប៊ូចា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅប្រទេស​នី​ហ្សេ​រីយ៉ា​បាន​កើន​ឡើង​ដល់​១១៧​នាក់​គិត​តែ​សាក​សព​ដែល​បាន​រក​ឃើញ​។ ក្រៅ​ពី​នេះ មនុស្ស​ជា​ច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​នៅ​ឡើយ​។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​មេ​ជាប់​ៗ​គ្នា​បង្ក​ជា​ទឹក​ជំនន់​លិច​ផ្ទះ​របស់​អ្នក​ស្រុក​រាប់​ពាន់​ខ្នង​នៅ​រដ្ឋ​នី​ហ្ស៊ែ​ (Niger)។

តាម​ពិត​ មុន​ដំបូង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​សាក​សព​ជន​រង​គ្រោះ​ត្រឹម​តែ​២១​នាក់​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ ក្រោយ​មក​ត្រឹម​តែ​មួយ​រំពេច​ភ្នែក​ប៉ុណ្ណោះ​ សាក​សព​អណ្ដែត​ត្រា​ពេញ​ទឹក​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ចេះ​តែ​ហក់​ឡើង​យ៉ាង​ឆាប់​រហ័ស​។ ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​លោក​អ៊ី​ប្រាហ៊ីម​ ហ៊ូសានី (Ibrahim Hussaini) ជា​ប្រធាន​​ក្រុម​ជួយ​សង្គ្រោះ​​នៃ​រដ្ឋ​នី​ហ្ស៊ែ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​ផ្ទះ​របស់​អ្នក​ស្រុក​៣​ពាន់​ខ្នង​នៅ​ក្នុង​សហ​គមន៍​ចំនួន​២​នៃ​រដ្ឋ​ភាគ​ខាង​ជើង​មួយ​នេះ​ត្រូវ​​ទឹក​លិច​អស់​គ្មាន​សល់​​។ ជា​ការ​ពិត​ នីហ្សេរីយ៉ា​ប្រឈម​នឹង​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​នៅ​រដូវ​វស្សា​។ ជា​រឿយ​ៗ​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​ខ្លាំង​តាំង​ពី​ខែ​មេសា​។ កាល​ពី​ឆ្នាំ​២០២២ ប្រទេស​នេះ​ធ្លាប់​ហែល​ឆ្លង​ស្ថាន​ភាព​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ​មិន​ធ្លាប់​នៅ​ក្នុង​រយៈ​ពេល​មួយ​ទស​វត្ស​ចុង​ក្រោយ​។​

កាល​នោះ មនុស្ស​យ៉ាង​តិច​៦​រយ​នាក់​បាន​ស្លាប់​, មនុស្ស​១,៤​លាន​នាក់​ត្រូវ​ជម្លៀស​ខ្លួន​ និង​ដំណាំ​​របស់​កសិករ​ជាង​៤៤​ម៉ឺន​ហិក​តារ​ត្រូវ​ខូច​ខាត​។​ ករណី​គ្រោះ​ទឹក​ជំនន់​លើក​ចុង​ក្រោយ​នេះកើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ និង​បន្ត​កើត​មាន​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។ នេះ​បើ​យោ​ង​តាម​ការ​បញ្ជាក់​ពី​លោក​ហាសានី​។ រហូត​មក​ដល់​ពេល​នេះ ទឹក​ជំនន់​មិន​​ទាន់​ស្រក​ទៅ​វិញ​ទេ​។ អ្នក​ខ្លះ​ត្រូវ​រស់​នៅ​ហ៊ុម​ព័ទ្ធ​ជុំ​វិញ​ដោយ​វាល​ទឹក​ដ៏​ល្ហ​ល្ហេវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ