ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បញ្ជូន​មុខសញ្ញា​លួច​ឡាននិង​អ្នក​ទទួល​ផល​​ចោរកម្ម​៣នាក់​ទៅ​តុលាការ មាន​ម្នាក់​សង្ស័យ​ជាប់​សាច់ឈាម​អធិការ​ខណ្ឌ​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​មុខសញ្ញា​លួច​រថយន្ត​៣​នាក់​ ក្នុង​នោះ​ មាន​ម្នាក់​ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់​ពន្ធ​ពី​បទ​.​លួ​ច…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាប់​បញ្ជូន​មុខសញ្ញា​លួច​រថយន្ត​៣​នាក់​ ក្នុង​នោះ​ មាន​ម្នាក់​ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់​ពន្ធ​ពី​បទ​.​លួ​ច ​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដែល​ក្នុង​នោះ​ មាន​ម្នាក់​សង្ស័យ​ជាប់​សាច់ឈាម​លោក​អធិការ​ខណ្ឌ​ផង​ដែរ ។

ជនសង្ស័យ​ទាំង​៣ នាក់​មាន ៖
១-​ឈ្មោះ លៀក ចាន់​សុភាព ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ ។
២-ឈ្មោះ គង់ វុ​ត្ថា ភេទ​ប្រុស អាយុ​៤២ ឆ្នាំ ។
៣-ឈ្មោះ ដាំ ធូ ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ ។

ទាក់ទិន​ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​០៤ និង​៣០ នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៥ មាន​ករណី​ចោរលួច​រថយន្ដ​មួយ​គ្រឿង​ម៉ាក GAC GN8 ស៊េរី​ឆ្នាំ 2025 ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CC- 3260 នៅ​ចំណុច​មុខ​ផ្ទះ​លេខ​73 បុរី​90 សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ ស៊ួ​ន ស្រី​ណែ​ត ភេទ​ស្រី អាយុ​២៦ ឆ្នាំ ។ ក្រោយ​កើត​មាន​អំពើ​ចោរកម្ម​នោះ ​លោក​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ទៅ​លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ឲ្យ​កម្លាំង​ការិ​យាល័យ​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​វែកមុខ មុខសញ្ញា​លួចរ​យន្ត​នោះ ។

ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ បានរ​តាម​ប្រមា​ញ់​មុខសញ្ញា​ចោរលួច​រថយន្ត រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់ ក្នុង​នោះ​ មាន​ម្នាក់​ជា​អ្នក​ទទួល​ទិញ​ផល​ចោរកម្ម និង​ដកហូត​វត្ថុ​តាង​រថយន្ត​មួយ​គ្រឿង​ជា​កម្ម​សិទ្ធ​របស់​ជន​រង​គ្រោះ​ផង​ដែរ ។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

ព័ត៌មាន​លម្អិត​រង់ចាំ​អាន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ