ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ បើក​ការ​ចរចា ក្រោយ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ នៅ​តំបន់​មុំ​បី

4 ម៉ោង មុន

ខេត្តឧត្តរមានជ័យ ៖ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​បើក​ការ​ចរចា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នេះ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង…

ខេត្តឧត្តរមានជ័យ ៖ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​-​ថៃ បាន​ចាប់ផ្តើម​បើក​ការ​ចរចា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នេះ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ប៉ា​ណា ក្លេ​វ​ផ្ល​ត​ធូ​ក (Pana Klaewblaudtuk) មេបញ្ជាការ​កងទ័ពជើងគោក​ថៃ ។

សូមជម្រាបថា ការ​ចរចា​ខាងលើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កងទ័ព​កម្ពុជា​-​ថៃ បាន​ប៉ះទង្គិច​អាវុធ​គ្នា នៅ​តំបន់​មុំ​បី នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​កងទ័ព​ថៃ បាន​ធ្វើការ​បាញ់ប្រហារ​មុន មក​លើ​លេណដ្ឋាន ដែល​ជាទី​តាំង​ឈរជើង​របស់​កងទ័ព​កម្ពុជា ជា​យូរណាស់​មក​ហើយ បណ្តាល​ឱ្យ​កងទ័ព​កម្ពុជា​ម្នាក់ បាន​ពលី​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ