អាការឈឺពោះ អាចបណ្តាលមកពីចំណីអាហារ ក្រោយពេលទទួលទាន ដែលធ្វើឱ្យពោះលោកអ្នកតឹងណែនចុកឆ្អល់ ឬមានអាការភើ ។ លើសពីនេះក៏មានការចុកសៀតរកកល់ក្អួតចង្អោរផងដែរ ។ ទាក់ទងនឹងការចុកឆ្អល់នេះ មានអាហារជាប្រភេទរុក្ខជាតិមួយចំនួនជួយទប់ស្កាត់ផងដែរ អាហារទាំងនោះរួមមាន៖
-ខ្ញី ៖ ជាអាហារមួយប្រភេទជួយព្យាបាលអាការឈឺពោះចុកសៀត អាចជួយរំលាយអាហារ និងធ្វើឱ្យដើរខ្យល់បានស្រួល ។ ក្រៅពីនេះក៏ជួយព្យាបាលគ្រុនផ្តាសាយបំបាត់អាការរកកល់ក្អួតចង្អោរ ឬហើមពោះជាដើម ។
ការសិក្សាបានបង្ហាញថា ទទួលទានមើមខ្ញីឆៅក្នុងចំនួនតិចតួចរៀងរាល់ថ្ងៃ នឹងជួយបន្ថយអាការៈឈឺចុកចាប់សាច់ដុំបន្ទាប់ពីធ្វើការងារហត់នឿយ ឬហាត់ប្រាណ ។ ជាយូរមកហើយមើមខ្ញីត្រូវបានគេប្រើជាថ្នាំកែរោគក្អួតចង្អោរ តែការរកឃើញថ្មីៗបានបង្ហាញថា វាមានគុណប្រយោជន៍ដ៏ស័ក្តិសិទ្ធិកបទៅនឹងជំងឺផ្សេងទៀត៕
ចែករំលែកព័តមាននេះ