ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រី លើកឡើងអំពីជម្លោះទឹកដីនៅអាស៊ី

6 ថ្ងៃ មុន

នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​បញ្ហា​ជម្លោះទឹកដី គឺជា​បញ្ហា​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង​មួយ​នៅ​អាស៊ី ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា…

នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​អំពី​បញ្ហា​ជម្លោះទឹកដី គឺជា​បញ្ហា​កំពុង​គំ​រា​.​ម​កំ​ហែ​.​ង​មួយ​នៅ​អាស៊ី ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត លើក​ឡើង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា «​អនាគត​នៃ​អាស៊ី​» កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ។ សម្តេច​ជំរុញ​អោយ​មេដឹកនាំ​ទាំងអស់​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ដោយ​ទំនាក់ទំនង​ការទូត និង​ផ្លូវច្បាប់​អន្តរជាតិ ។

សម្តេច​ធ្វើការ​កត់​សម្គាល់ថា បញ្ហា​ជម្លោះទឹកដី​កំពុង​មាន​ភាព​តានតឹង​នៅ​តំបន់​ជា​ច្រើន ។ យើង​មិន​គួរ​បណ្តោយ​អោយ​មាន​បញ្ហា​ធំ​ៗ​នៅ​អាស៊ី​ឡើយ ។
សម្តេច​ក៏​បាន​រិះគន់​ដល់​អ្នកនយោបាយ​ដែល​ប្រើប្រាស់​ជាតិនិយម ដើម្បី​ជា​ផលប្រយោជន៍​របស់​ខ្លួន​ផង​ដែរ ។

បញ្ហា​ធំ​ចំនួន​បី ដែល​សម្តេច​លើក​ឡើង ក្នុង​វេទិកា​នោះ គឺ​ជម្លោះទឹកដី សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ប្រើប្រាស់​ជាតិនិយម​ជ្រុល​ហួសហេតុ ដើម្បី​អំណាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ