ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ទល់​ពេល​នេះ! ​ប្តី​ប្រពន្ធ​២​នាក់ បា.ត់​ខ្លួន ​ក្នុង​ករណីលិ.ចទូកដ រកមិនទាន់ឃើញនៅឡើយទេ

2 នាទី មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ កម្លាំង​ទ័ព​ពិសេស​៩១១ កំពុង​ដុត​ដៃជើង ដើម្បី​ស្វែងរក​ប្តី​ប្រពន្ធ​០២​នាក់ ដែល​បាន​បាត់​ខ្លួន​លិចទៅ​ក្នុង​ទឹកទន្លេ​នៅ​កំពង់ដរ​ចម្លង​កោះ​មាស កាលពីយប់មិញ ​រកមិនទាន់ឃើញនៅឡើយទេ ​គិតមកត្រឹមវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ២៧…

ខេត្តកណ្តាល ៖ កម្លាំង​ទ័ព​ពិសេស​៩១១ កំពុង​ដុត​ដៃជើង ដើម្បី​ស្វែងរក​ប្តី​ប្រពន្ធ​០២​នាក់ ដែល​បាន​បាត់​ខ្លួន​លិចទៅ​ក្នុង​ទឹកទន្លេ​នៅ​កំពង់ដរ​ចម្លង​កោះ​មាស កាលពីយប់មិញ ​រកមិនទាន់ឃើញនៅឡើយទេ ​គិតមកត្រឹមវេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​កំពង់ដរ​ចម្លង​កោះ​មាស ស្ថិត​នៅ ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ គួររំលឹកថា ករណី​លិ​.​ច​ទូកដ បា​.​ត់​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់ យប់មិញ សកម្មភាព​ស្វែង​រុករក​កំពុង​តែ​បន្ត

ប្តី​ប្រពន្ធដែលបាត់ខ្លួនក្នុងហេតុការណ៍ខាងលើ រួម​មាន១-​ឈ្មោះ ភោគ ផុ​ន ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​កោះ​មាស ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង២-​ឈ្មោះ ព្រុំ រ៉ុ​ង ភេទ​ស្រី អាយុ ៧២​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​កោះ​មាស ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​យោង​តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ ២០២៥ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ប្តី​ប្រពន្ធ តែងតែ​ស្នាក់​នៅ​លើ​ទូកដរ​ជា​ប្រចាំ រហូត​ដល់វេលា​ម៉ោង ៣​ទៀបភ្លឺ​ឈាន​ចូលព្រឹក​​ថ្ងៃ​ទី ២៧ ខែមិថុនា ឆ្នាំ​២០២៥ ទើប​ក្មួយ​របស់​គាត់​មក​កំពង់ដរ​ដើម្បី​ចម្លង​ទូកដរ ស្រាប់តែ​មក​ដល់ ក៏​ឃើញ​ទូកដរ​ក្រឡាប់​ទៅ​ហើយ ។ ភ្លាម​ៗនោះ​ ក្មួយ​របស់​គាត់​បាន​ឆោ​រ​ឡោរ​ហៅ​បងប្អូន​ប្រជាពលរដ្ឋ​លើ​កោះ​មាសឱ្យ​​មក​ជួយ ព្រមទាំង​រាយការណ៍​មក​អាជ្ញាធរ​ឃុំ និង​ប៉ុស្តិ៍​រដ្ឋបាល​ភូមិធំ ចុះមក​ពិនិត្យ​ និងរក​វិធី​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ។

ក្រោយ​ពី​បាន​ទទួល​ដំណឹងខាងលើ និង​បទបញ្ជា​របស់​លោក​អធិការ​នគរបាល​ស្រុក កម្លាំង​ប៉ុស្តិ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ ភូមិ ប្រជា​ការពារ និង កម្លាំង​ប្រតិបត្តិ​ការណ៍​រុករក ៩១១ បាន​ធ្វើការ​មុជទឹក ដើម្បីរាវ​រក​ជន​រង​គ្រោះ​ទាំង​ពីរ ។

បច្ចុប្បន្ន​កម្លាំង​ពិសេស​៩១១ កំពុងធ្វើការស្វែង​រុករកលោកតា លោក​យាយ ​ដែល​បាន​បាត់​ខ្លួន​ខាងលើ​នេះ​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជន​រង​គ្រោះ​បាន​ទិញ​ទូកដរ​ចម្លង ដែល​លិច​នេះ ក្នុង​អំឡុង​ឆ្នាំ​២០១៩ មក​ពី​ខេត្តកំពង់ឆ្នាំង ប្រើប្រាស់​ដល់​ឆ្នាំ​២០២៤ ក៏​បាន​ជួសជុល​ម្តង គឺ​ប្តូរ​បន្ទះ​ដែក​មួយ​ផ្ទាំង និង​មានរុន​តូច​ៗ​លិច ប្រមាណ​ជា១០​ប្រលោះ​ទៀត ដែល​ជន​រង​គ្រោះ​គ្រាន់តែ​យក​ក្រណាត់​ញ៉ា​ត់​ប៉ុណ្ណោះ រហូត​មក​ដល់​យប់​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​មក​សម្រាក​នៅ​ក្នុង​ទូកដរ​ក៏​បាន​លិច​ទូក​ បណ្តាល​ឱ្យបាត់ខ្លួនទាំង២នាក់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ