ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិចារណាកែច្បាប់ដកសញ្ជាតិអ្នកឃុបឃិតជាមួយថៃ

3 ម៉ោង មុន

សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​ការ​កែ​ច្បាប់ ដើម្បី​ដក​សិទ្ធជន​ណា​ម្នាក់ ដែល​ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​បំផ្លាញ​ប្រទេស​ជាតិ​របស់​ខ្លួន ។ សម្តេច​មាន​ប្រសាសន៍​បែប​នេះ…

សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ពិនិត្យ​មើល​ការ​កែ​ច្បាប់ ដើម្បី​ដក​សិទ្ធជន​ណា​ម្នាក់ ដែល​ឃុបឃិត​ជាមួយ​ជនបរទេស ដើម្បី​បំផ្លាញ​ប្រទេស​ជាតិ​របស់​ខ្លួន ។

សម្តេច​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពេល​សំណេះសំណាល​មួយ នៅ​ខេត្តព្រះវិហារ ដែល​មាន​ភាព​តានតឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ។

សម្តេច​តេ​ជោ បាន​មាន​ប្រសាសន៍​បែប​នេះ ខណ​:​ដែល​កម្ពុជា​មាន​ភាព​តានតឹង​ជាមួយ​ប្រទេស​ថៃ ក្នុង​ជម្លោះព្រំដែន ។ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ក៏​មានការ​វិភាគ​ដែល​ថា ថៃ​នឹង​អាច​លេង​សន្លឹក​បៀរ​គាំទ្រ​ដល់​ក្រុមប្រឆាំង​កម្ពុជា ដើម្បី​ប្រឆាំង​មក​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ។

ក្នុង​ពេល​ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ក៏​មាន​ប្រសាសន៍​ពី​ជំហរ​កម្ពុជា ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិភាព និង​ដោយ​ប្រើប្រាស់​យន្តការ​ទ្វេភាគី ដោយ​លើកលែងតែ​តំបន់​ប្រាសាទតាមាន់ធំ តា​មាន់​តូច តា​ក្របី និង​តំបន់​មុំ​បី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ