ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ​ខ្ញុំ​ពេញចិត្ត និង​ជួយ​លើ​ការ​ផ្តល់ភស្តុ​ភារបន្ថែម​លើភស្តុ​ភារ ​ដែល​រាជរដ្ឋាភិបាលផ្តល់​ជូន

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​ទទួលយក​ងា​រជា ​”​អគ្គ​ភស្តុ​ភារ​ជាន់ខ្ពស់​”…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ព្រឹទ្ធសភា​ បាន​ប្រកាស​ទទួលយក​ងា​រជា ​”​អគ្គ​ភស្តុ​ភារ​ជាន់ខ្ពស់​” ​និង​ពេញចិត្ត​ និង​ធ្វើ​កិច្ចការ​ជួយ​លើការ​ផ្តល់​ភស្តុ​ភារ​បន្ថែម​លើ​ភស្តុ​ភារ ​ដែល​រាជរដ្ឋាភិបាលផ្តល់​ជូន ​។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ​ បាន​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥​ សម្តេច​តេ​ជោ​ បាន​លើក​ឡើង​ថា​ ​ខ្ញុំ​កំពុង​មក​សួរសុខទុក្ខ​កងទ័ព​មន្ត្រីរាជការ​ និង​ប្រជា​ជនភៀសសឹក​ នៅខេត្តឧត្តរមានជ័យ​ និង​ខេត្តព្រះវិហារ ​។ វត្តមាន​របស់ខ្ញុំ​ មិន​មក​ចេញ​បញ្ជាជំនួស​ឲ្យ​នាយក​រដ្ឋមន្ត្រី ​ឬ​រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ឬ​អគ្គបញ្ជាការកងទ័ព​នោះ​ឡើយ ​តែ​ជា​ការ​មក​សួរ​សុខ​ទុក​ លើកទឹកចិត្ត​ និង​ផ្តល់​ជំនួយ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​ ដែល​កំពុង​ការពារ​ជាតិ​ការ​ទឹកដី ​។

សម្តេច​បាន​លើក​ឡើង​ថា ​៖ “បងប្អូន​មេបញ្ជាការ​កងទ័ព​ បាន​ហៅ​ខ្ញុំថា ​(​អគ្គ​ភស្តុ​ភារ​ជាន់ខ្ពស់​) ​។ ​ខ្ញុំ​ពេញចិត្ត និង​ធ្វើ​កិច្ចការ​ជួយ​លើ​ការ​ផ្តល់​ភស្តុ​ភារបន្ថែម​លើ​ភស្តុ​ភារ ​ដែល​រាជរដ្ឋាភិបាលផ្តល់​ជូន ​។​ មុខ​នាទី​នេះ ​មិន​តម្រូវ​ឲ្យ​មានការ​តែងតាំង​នោះ​ទេ​ ព្រោះ​ជាពាក្យ​និយាយ​លេង​”​ ។

ជា​មូ​យ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ​ ក៏​បាន​លើក​ឡើង​ថា ​សារព័ត៌មាន​ថៃ​មួយ ​បាន​ចុះ​ផ្សាយ​ថា ​ខ្ញុំ​ដក​អគ្គបញ្ជាការ​កងទ័ព ​និង​តែងតាំង​ខ្លួនឯង​ ជា​អគ្គបញ្ជាការ​កងទ័ព ​ដើម្បី​ត្រៀម​វាយ​ថៃ ​។

ឆ្លើយ​បក​ទៅ​សារព័ត៌មាន​ថៃ ​សម្តេច​បាន​បញ្ជាក់​ថា ​៖ “ខ្ញុំ​សូម​ផ្តាំ​ទៅ​វិញ​ថា បើ​ឆ្កួត​សូម​ឆ្កួត​តែពួក​អ្នកឯង​ចុះ​ ។ ខ្ញុំ​ជា​មនុស្ស​ទី​២​ បន្ទាប់​ពី​ព្រះមហាក្សត្រ តើ​មានការ​ចាំបាច់​ទេ​ ដើម្បី​ទៅ​ធ្វើ​ជា​អគ្គបញ្ជាការ​កងទ័ព ​ដោយ​ខ្លួនឯង​នោះ ដែល​សូ​ម្បី​តែ​តួរ​នាទី ​ជា​នាយក​រដ្ឋមន្ត្រី
ក៏​ខ្ញុំ​មិន​បន្ត​ធ្វើ​ដែរ​នោះ​ ​។ ឈប់​បាន​ឈប់​ទៅ ​និង​សូមកុំ​ចូល​មកឈ្លានពាន​ Facebook ខ្ញុំ​ទៀត​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ