ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ ស.ពលោកព្រិន្ទបាលឯក សួន រ៉ោន ពលីជីវិតនៅសមរភូមិមុំបី

6 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ស​.​ព…

ខេត្តព្រះវិហារ ៖ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ បាន​ដឹកនាំ​ប្រតិភូ​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​ស​.​ព លោក​ព្រិ​ន្ទ​បាល​ឯក សួន រ៉ោ​ន ដែល​បាន​ពលី​ជីវិត​នៅ​តំបន់​មុំ​បី ស្ថិត​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ថៃ ។ នេះ​បើ​យោង​តាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ​បាន​បង្ហោះ​មុន​នេះ ។

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ បាន​ចាត់​ទុក​ថា ការ​បាត់បង់ ព្រិ​ន្ទ​បាល​ឯក សួន រ៉ោ​ន ជា​ការ​បាត់បង់​នូវ​កូនប្រុស បងប្រុស ប្អូនប្រុស​ជាទី​ស្រឡាញ់ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ ហើយ​ក៏​ជា​ការ​បាត់បង់​នូវ​យោធិន​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ​ដែល​បាន​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​បញ្ញា​ស្មារតី និង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជា​ពិសេស លោក​បាន រួមចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី ដើម្បី​សេចក្តីសុខ​ក្សេមក្សាន្ត របស់​ប្រជាជន​កម្ពុជា​នៃ​យើង ។

នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ ព្រិ​ន្ទ​បាល​ឯក សួន រ៉ោ​ន សូម​ឱ្យ​ឆាប់​បាន​យោនយកកំណើត​កើត​ក្នុង​សុគតិភព​គ្រប់​ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ