ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីគ.ប់កញ្ចក់រថយន្តអ្នកដំណើរនៅផ្លូវជាតិ​លេខ​៤ បង្ក្រា.បបាន៤នាក់

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ ហើយ​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ល្បាត​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​បាន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។…

0:00
0:00

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៤​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ ហើយ​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ធ្វើការ​ល្បាត​ឃាត់ខ្លួន​បាន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​បាន​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​សំរោង​ទង អន្ដរាគមន៍​បង្ក្រាប ក្រុម​ក្មេង​ទំនើង ដែល​បាន​ធ្វើ​សកម្មភាព គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​បាន​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង ម៉ូតូ​ចំនួន​២​គ្រឿង​។​

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​មក​ថា​មាន​ករណី​គប់​កញ្ចក់​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​៣៨-​ទៅ​លេខ​៣៩ ត្រង់​ចំណុច​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ៗ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​ចេញ​អន្តរាគមន៍​ទាន់​ពេលវេលា ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ទី​១- ឈ្មោះ ពេជ្រ ផានិត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ អ្នក​បើក
ទី​២- ឈ្មោះ មាន សូ​យ​ទ្រី (​ហៅ​ទ្រី​) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ អ្នក​គប់
ទី​៣- ឈ្មោះ ភូ ចាន់​ដា (​ហៅ​ច​យ​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ អ្នក​បើក
និង​ទី​៤- ឈ្មោះ សូត្រ ស៊ី​ធួន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជិះ​ពីក្រោយ ទាំង​៤​នាក់ រស់នៅ​ក្នុងភូមិ​សំរោង​ទង​លើ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​នគរបាល​ដកហូត​វត្ថុ​តាង​ម៉ូតូ​ចំនួន ០២​គ្រឿង​ដែល​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​។​ពេលធ្វើការ​សួរនាំ ក្រុម​ក្មេង​ទំនើង បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​គប់​កញ្ចក់​រថយន្ត​អ្នក​ធ្វើ​ដំណើរ​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​ក្រុម​ក្មេង​ទំនើង​ទាំង​៤​នាក់​នគរបាល ជំនាញ​បាន​ធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ