ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំដែន​ទិស​ទី​១​បន្ទាយ​មាន​ជ័យ​មាន​ស្ថានភាព​ជា​ធម្មតា កម្លាំង​កម្ពុជា​កំពុង​ឈ​រជើង​ដោយ​​ទន់ភ្លន់ ​តែ​ម៉ឺងម៉ាត់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ព្រំដែន​ទិស​ទី​១​បន្ទាយ​មាន​ជ័យ មាន​សភាព​ជា​ធម្មតា​ដោយ​កម្លាំង​កម្ពុជា​ដែល​កំពុង​ឈរជើង​មាន​ភាព​ទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់​ការពារ​អធិបតេយ្យ​របស់​ខ្លួន គិត​ត្រឹម​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ ស្ថានភាព​ព្រំដែន​ទិស​ទី​១​បន្ទាយ​មាន​ជ័យ មាន​សភាព​ជា​ធម្មតា​ដោយ​កម្លាំង​កម្ពុជា​ដែល​កំពុង​ឈរជើង​មាន​ភាព​ទន់ភ្លន់ ប៉ុន្តែ​ម៉ឺងម៉ាត់​ការពារ​អធិបតេយ្យ​របស់​ខ្លួន គិត​ត្រឹម​ថ្ងៃ​ទី​២៩ ឧសភា ឆ្នាំ​២០២៥ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បន្ទាយ​មានជ័យ ។

លោក​ឧត្តមសេនីយ៍ទោ ឈុ​ន ម៉ៅ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​ទិស​ទី​១​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​ថា ស្ថានភាព​ព្រំដែន​ទិស​ទី​១ បន្ទាយ​មាន​ជ័យ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ដែល​ឈម​ខេត្ត​ស្រៈ​កែវ ប្រទេស​ថៃ ឃើញ​ថា​ស្ថានភាព​ជា​ធម្មតា តែ​កម្លាំង​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​មាន​ភាព​ទន់ភ្លន់ តែ​ម៉ឹង​ម៉ាត់​ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណៈភាព​ទឹកដី​របស់​ខ្លួន ដោយ​មិន​អោយ​ប្រទេស​ជិតខាង​ណាមួយ​មក​ឈ្លានពាន​ដាច់ខាត ។

លោក​បាន​បញ្ជាក់​ថា រយៈ​កន្លង​មក កម្លាំង​ដែល​កំពុង​ឈរជើង​ជួរ​មុខ​ត្រូវ​បាន​ជួប​ជជែក​ជាមួយ​កម្លាំងយោធា​ភាគី​ថៃ ដើម្បី​បង្កើន​ការ​ទំនាក់ទំនង​គ្នា​ល្អ រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន និង​ពង្រឹង​ចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បី​ជា​ប្រយោជន៍​រួម​និង​រក្សា​បាន​នូវ​សន្តិភាព​សន្តិសុខ និង​ស្ថិរភាព​នៃ​ភាគី​ទាំង​ពីរ​ដែល​មាន​ភូមិ​ផង​របង​ជាមួយ​គ្នា​។

លោក​វរសេនីយ៍ទោ ឈុ​ន ម៉ៅ បាន​បញ្ជាក់​ថា ព្រំដែន​កម្ពុជា​-​ថៃ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តន្ទាយមានជ័យ និង​ខេត្ត​ស្រៈ​កែវ ប្រទេស​ថៃ មាន​ប្រវែង​១៥៣​គីឡូម៉ែត្រ ដែល​កម្ពុជា​មានស្រុក​/​ក្រុង​ចំនួន​៥ ជាប់​ព្រំដែន​ថៃ មាន​១-​ស្រុក​ម៉ា​ឡៃ មាន​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ ២-​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ ៣-​ស្រុក​អូរ​ជ្រៅ ៤-​ស្រុក​ស្វាយចេក ៥-​ស្រុក​ថ្មពួក មាន​ច្រក​ទ្វា​តំបន់​បឹង​ត្រកួន រហូត​ពេល​នេះ​ស្ថានភាព​ជា​ធម្មតា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ