ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងផ្ទះប៉ះទង្គិ.ចគ្នានៅមុំ៣ ! សម្តេចតេជោ អះអាងថាពេលនេះអ្វីដែលគួរឱ្យខ្លាចបំផុត គឺព័ត៌មានក្លែងក្លាយ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ថ្លែង​សារ​ពិសេស​ដែល​ផ្សាយ​ផ្ទាល់ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​ថ្លែង​សារ​ពិសេស​ដែល​ផ្សាយ​ផ្ទាល់ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា អ្វី​ដែល​គួរ​អោយ​ខ្លាច​បំផុត គឺ​ព័ត៌មាន​ក្លែងក្លាយ អុជអាល ដែល​នាំ​ទៅ​ដល់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា កា​រស​ម្អ​.​ប់​ជាតិ​សាសន៍​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​បាត់បង់​នូវ​ផលប្រយោជន៍ នៅ​ក្នុង​ទំនាក់ទំនង​ដែល​ទាញ​យក​ពី​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ ។

ដូច្នេះ​ហើយ​សម្តេច​តេ​ជោ បាន​ស្នើ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ស្ងប់ចិត្ត និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល និង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​ក៏​ដូច​ជា ជឿជាក់​លើ​សមត្ថភាព​នៃ​ការ​ការ​ដោះស្រាយ​បញ្ហា​នេះ តាម​រយៈ​នៃ​ការ​ចរចា​ជា​ជាង​ការ​ដោះស្រាយ​តាម​រយៈ​កងកម្លាំងប្រដាប់អាវុធ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​ចល័ត​កម្លាំង​ទ័ព និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​តំបន់​ព្រំដែន​មិនមែន​ទៅ​ដើម្បី​ធ្វើសង្គ្រាម​ទេ ប៉ុន្តែ គឺជា​ការ​ត្រៀម​បម្រុង​ទុក​នូវ​យថាហេតុ​អាក្រក់ ក្នុង​ករណី​ដែល​ភាគី​ម្ខាង​ទៀត​បំពាន​តែ​ប៉ុណ្ណោះ គឺ​យើង​មាន​សិទ្ធ​ការពារ​ខ្លួន​យើង​មិន​យក​អាវុធ​យុទ្ធ​ភ័​ណ្ឌ ដែល​បាន​ទៅ​ដល់​គោលដៅ និង​ជិត​ដល់​គោលដៅ ដើម្បី​ទៅ​វាយប្រហារ​ទៅ​កាន់​ប្រទេស​ថៃ​នោះ​ទេ ប៉ុន្តែ​សូម​បញ្ជាក់​ថា យើង​ត្រូវ​តែ​ត្រៀម​បម្រុង​ទុក​នូវ​យថាហេតុ​អាក្រក់​បំផុត​ព្រោះថា រឿង​នេះ​វា​ជា​បទ​ពិសោធន៍​ដែល​កើតឡើង​ពី​ឆ្នាំ​២០០៨ ដល់​២០១១ ។

សម្តេច​តេ​ជោ ហ៊ុន សែន សង្កត់ធ្ងន់​ថា រឿងលើក​នេះ ខ្ញុំ​មិន​ជឿ​ថា វា​ជា​បន្ទាត់នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ ឬ​ក៏​ជា​ចេតនា​របស់​នាយក​រដ្ឋមន្ត្រី​ថៃ ឬ​ក្រសួងការពារជាតិ​ថៃ​អនុញ្ញាត​ឱ្យធ្វើ​បែប​នេះ អ្វី​ដែល​ជា​ការ​កត់សម្គាល់​របស់ខ្ញុំ គឺ​វា​ហាក់បីដូចជា បាន​កើតឡើង​ដោយ​បុគ្គល ឬ​អង្គភាព នៅ​ខាងក្រោម​ដែល​ធ្វើ​រឿង​នេះ ដែល​ព្រលឹម​ស្រាង​ៗ​ត្រូវ​ចាប់ផ្តើម​វាយ​ឆ្ម​.​ក់ ហើយ​ល្ងាច​ឡើង​ដក​ត្រឡប់​ទៅ​វិញ ។ បើ​នេះ ជា​គោលការណ៍​របស់​រដ្ឋាភិបាល ប្រហែលជា​កម្លាំង​នេះ មិន​ត្រូវ​បាន​ដក​ទេ អ​ញ្ជឹ​ង​វា​ច្បាស់​ណាស់​ថា មិនមែន​ជា​បន្ទាត់នយោបាយ​របស់​រាជរដ្ឋាភិបាល​ថៃ ឬ​ក៏​ក្រសួងការពារជាតិ​ថៃ ឬ​កងទ័ព​ថៃ​ទាំងមូល​នោះ​ទេ​។ ដែល​តាម​ការ​សន្និដ្ឋាន​របស់ខ្ញុំ វា​អាច​ចេញ​មក​ពី​អង្គភាព​តែ​ប៉ុណ្ណោះ ដែល​ខុស​ពី​ហេតុការណ៍​នៅ​វត្ត​សិក្ខា​គិរី​ស្វារ​កាលពី​ឆ្នាំ​២០០៨ ។

សម្តេច​តេ​ជោ​ហ៊ុន សែន សង្ឃឹមថា ការ​ចរចា​រវាង​មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ថៃ នឹង​ធ្វើ​ឱ្យ​សភាពការណ៍​វិល​ត្រឡប់​មក​ដូច​សភាព​ធម្មតា​ឡើង​វិញ ហើយនឹង​មិន​រាលដាល​ទូ​ទាំង​ព្រំដែន និង​កុំអោយ​សភាពការណ៍​នេះ​ប៉ះពាល់​កិច្ច​សហប្រតិបត្តិការ​ដទៃ​ទៀត​ដូច​ជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កីឡា ឬ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដែល​យើង​មាន​កិច្ច​សហ​ប្រតិបត្តិ រាប់​ទាំង​សហប្រតិបត្តិការ​យោធា​ផង​ដែរ ។

បន្ថែម​លើ​នេះ សម្តេច​បាន​អំពាវនាវ​ដោយ​អង្វ​ករ​ថា សូមកុំ​ប្រើប្រាស់​ករណី​នេះ​ដែល​នាំ​ឱ្យ​មាន​ស្អប់ខ្ពើម​ជាតិ​សាសន៍​ដែល​រស់នៅ​ជិតខាង​គ្នា រឿង​វា​បាន​កើតឡើង​ទៅ​ហើយ រក​វិធី​ដោះស្រាយ ដើម្បី​សម្រាល​សភាពការណ៍​នេះ​ត្រឡប់​មក​វិញ ហើយ​ជំរុញ​ជំនឿ​ទុកចិត្ត​គ្នា​ដើម្បី​ស្វែងរក និង​ទាយ​យក​ផលប្រយោជន៍​ពី​កិច្ច​សហប្រតិបត្តិការ ខណៈ​កម្ពុជា​ថៃ​មាន​ទំហំ​ពាណិជ្ជកម្ម​ជាង​១០​ពាន់​លាន​ដុល្លារ ដែល​ថៃ​ក៏​មាន​ផលប្រយោជន៍​ក្នុង​ទីផ្សារ​កម្ពុជា ហើយ​កម្ពុជា​ក៏​មាន​ផលប្រយោជន៍​ក្នុង​ទីផ្សារ​ថៃ​ដូច​គ្នា ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​រាត្រី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​អំពាវនាវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​ទាំង​ពីរ មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ឬ​ព័​ត៌​មិន​ពិត​ទាក់ទង​នឹង​ស្ថានភាព​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន ។ សេចក្តីថ្លែងការណ៍​រួម​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ភាគី​ទាំង​ពីរ​សង្កេត​ឃើញ​ថា នា​ពេល​ថ្មី​ៗ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ សង្គម​បាន​ផលិត ផ្សព្វផ្សាយ និង​ចែកចាយ​ព័​ត៌​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​អំពី​ស្ថានភាព​ទូទៅ​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ហើយ​ព័ត៌មាន​ទាំងនោះ​បាន​រីក​រាលដាល​យ៉ាងច្រើន នៅ​ក្នុង​ប្រទេស​ទាំង​ពីរ ។

ក្លិប​អ្នកកាសែត​កម្ពុជា និង​សមាគម​អ្នកកាសែត​ថៃ មានការ​ព្រួយបារម្ភ​អំពី​ការ​បន្ត​ផ្សព្វផ្សាយ ដែល​អាច​នឹង​ជំរុញ​ឱ្យ​កើត​ភាព​ចម្រុង​ច​ម្រះ​ផ្នែក​ព័ត៌មាន​កាន់តែ​ធំ​រវាង​ប្រទេស​ទាំង​ពីរ ៕

កែសម្រួលដោយ