ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនម្នាក់ជំនាញ​ខាង​លួ.ច​ទូរស័ព្ទ​ និងកាបូបលុយតាម​មន្ទីរពេទ្យ​រួចខ្លួន​រហូត ញ៉ាម​ចូល​លួ.ចទៀត ​ត្រូវ​អស់លក្ខណ៍

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជំនាញ​ខាង​លួច​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ របស់​អ្នកជំងឺ និង​ក្រុម​គ្រួសារ សាច់ញាតិ​ដែល​ទៅ​មើលថែ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា ហើយ​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​បាន​សម្រេច​ព្រមទាំង​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​រហូត​មក ។ ស្រាប់តែ​លើក​ចុង​ក្រោយ​នេះ​ញ៉ាម​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ទៀត…

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ជំនាញ​ខាង​លួច​ទូរស័ព្ទ​ដៃ និង​កាបូប​លុយ របស់​អ្នកជំងឺ និង​ក្រុម​គ្រួសារ សាច់ញាតិ​ដែល​ទៅ​មើលថែ​អ្នកជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា ហើយ​កន្លង​មក​តែងតែ​ធ្វើ​សកម្មភាព​បាន​សម្រេច​ព្រមទាំង​គេចខ្លួន​រួច​ជា​បន្តបន្ទាប់​រហូត​មក ។ ស្រាប់តែ​លើក​ចុង​ក្រោយ​នេះ​ញ៉ាម​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ដង្កោ​ទៀត ហើយ​លួច​បាន​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​តែ​ចិត្ត​លោភលន់​មិន​ស្កប់ បាន​បន្ត​ទៅ​លួច​កាបូប​លុយ​ទៀត ក៏​ត្រូវ​បាន​ម្ចាស់​ទាន់​ចាប់ដៃ​ជាប់​រួច​ប្រគល់​ជូន​នគរបាល​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អេ​ី​ល កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​មន្ទីរពេទ្យ​បង្អែក​ដង្កោ ស្ថិត​នៅ​តម​ផ្លូវ​លេខ​២១៧ ចំការ​ដូង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ មោក និ​ត អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​បន្ទប់​ជួល​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។ ចំណែក​ជន​រង​គ្រោះ​ទី​១,​ឈ្មោះ រ៉េ​ត ចាន់​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវលំ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ត្រូវ​ជនសង្ស័យ​លួច​យក​ទូរស័ព្ទ​ម៉ាក IPHONE 12Pro Max ១​គ្រឿង និង​ម៉ាក​OPPO ១​គ្រឿង​ដែល​ទុក​សាក​ថ្ម​នៅ​លើ​ក្បាល​ដំណេក ។ ទី ២,​ឈ្មោះ ផង់ សា​រឹម ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ត្រូវ​ជនសង្ស័យ​លួច​យក​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ១​គ្រឿង​ដែល​គាត់​ទុក​ក្នុង​ថង់​ដាក់​ខោអាវ​ក្បែរ​គ្រែ​អ្នកជំងឺ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​នោះ ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ ហើយ​លួច​បាន​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ដែល​ជា​របស់​ជន​រង​គ្រោះ​ទាំង​២​ខាងលើ ប៉ុន្តែ​ដោយ​ចិត្ត​លោភលន់ ជនសង្ស័យ​រូប​នោះ​មិន​ស្កប់ ហើយ​គេចខ្លួន​នោះ​ឡើយ ។ ជន​នេះ​បាន​ដើរ​លួច​បន្ត​ទៀត ហើយ​បាន​ប្រទះ​ឃើញ​កាបូប​លុយ​១​ដែល​ម្នាស់​ទុក​នៅ​លើ​ក្បាល​ដំណេក ដេក​ថែទាំ​កូនស្រី​របស់​គាត់​ដែល​កំពុង​មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​ថែទាំ​អ្នកជំងឺ​ខាងលើ​នោះ​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា បុរស​ម្ចាស់​កាបូប​ម្នាក់​នោះ​ឈ្មោះ​ម៉ែ​ន ចំណាន អាយុ​៤៨​ឆ្នាំ ហើយ​នៅ​ពេល​ជនសង្ស័យ​លូកដៃ​យក​កាបូប គាត់​បាន​ភ្ញាក់​ឃើញ​ទាន់ ក៏​រួច​ចាប់ដៃ​ជន​នោះ​ជាប់​ព្រមទាំង​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ »​បង្ក​ឲ្យ​មានការ​ភ្ឫា​ក់​ផ្អើល​ពេញ​មន្ទីរពេទ្យ ។

ពេល​នោះ​ជន​រង​គ្រោះ ឈ្មោះ រ៉េ​ត ចាន់​រ៉ា និង​ឈ្មោះ ផង់ សា​រឹម ក៏​បាន​ភ្ញាក់​ឡើង​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​ពុំ​បានដឹង​ថា​ជនសង្ស័យ​លួច​យក​ទូរស័ព្ទ​របស់​ខ្លួន​នៅឡើយ​ទេ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ចាន់​រ៉ា និង​ឈ្មោះ ផង់ សា​រឹម ក៏​ទៅ​មើល​ទូរស័ព្ទ​របស់​ខ្លួន​ស្រាប់តែ​បាត់​អស់ ទើប​នាំ​គ្នា​ឆែក​ខ្លួន​ជនសង្ស័យ ហើយ​រក​ឃើញ​ទូរស័ព្ទ​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​ជនសង្ស័យ រួច​ក៏​បាន​ដកហូត​យក​មក​វិញ ។ បន្ទាប់​មក​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ន​ដង្កោ ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​នគរបាល​ក៏​បាន​ចុះ​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​ដកហូត​ម៉ូតូ​ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ១​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​ដើរ​ធ្វើ​សកម្មភាព​លួច​តាម​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ