ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ស​ប្តា​ហ៍

1 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ស​ប្តា​ហ៍ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក បាន​សម្រេច​រារាំង​មិន​ឱ្យ​ពន្ធគយ​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់…

សហរដ្ឋអាមេរិក ៖ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១​ស​ប្តា​ហ៍ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក បាន​សម្រេច​រារាំង​មិន​ឱ្យ​ពន្ធគយ​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ចូល​ជា​ធរមាន​។ កត្តា​នេះ​បាន​កាត់​បន្ថយ​ភាព​ទាក់ទាញ​របស់ទ្រព្យ​សម្បត្តិ​ដ៏​មាន​សុវត្ថិភាព​មួយ​នេះ ស្រប​ពេល​ភាពរឹងមាំ​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ដាក់​សម្ពាធ​បន្ថែម​លើ​តម្រូវការ​មាស​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​។

គិត​ត្រឹម​វេលា​ម៉ោង​២​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ តម្លៃ​មាស​អន្តរជាតិ​បាន​ធ្លាក់​ចុះ ០,៦% នៅ​ក្នុង​តម្លៃ​៣ ២៧១​ដុល្លារ​ក្នុង​១​អោន ឬ​ស្មើនឹង​៣ ៩៤០​ដុល្លារ​ក្នុង​១​តម្លឹង ដែល​ជា​កម្រិត​ទាប​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥​។ តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ឈាន​ដល់ ៣ ៥០០​ដុល្លារ​ក្នុង​១​អោន ឬ ៤ ២១៦​ដុល្លារ​ក្នុង​១​តម្លឹង ដែល​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៥​។

តម្លៃ​មាស​អន្តរជាតិ​ធ្លាក់​ចុះ នៅ​ក្រោយ​ពេល​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អា​មេ​រិ​ក កាលពី​ថ្ងៃ​ពុធ បាន​សម្រេច​បិទ​មិន​ឱ្យ​ពន្ធគយ​របស់​លោក ត្រាំ ចូល​ជា​ធរមាន ដោយ​រក​ឃើញ​ថា

ប្រធានាធិបតី​អា​មេ​រិ​ក​ទី​៤៧ វ័យ​៧៨​ឆ្នាំ​រូប​នេះ បាន​ប្រើ​សិទ្ធិ​អំណាច​ហួស​ដែន​កំណត់ ដោយ​ការ​ដាក់​ពន្ធ​សកល​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ដែល​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ ទោះ​យ៉ាងណា​ក្តី ក្រោយមក​ប៉ុន្មាន​ម៉ោង រដ្ឋបាល​លោក ត្រាំ បាន​ដាក់​សេចក្តីជូនដំណឹង​អំពី​ការ​ប្តឹង​ឧទ្ធរណ៍ ដោយ​ជំទាស់​នឹង​សិទ្ធិ​អំណាចតុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អា​មេ​រិ​ក និង​ជា​សញ្ញា​អាច​ឈាន​ដល់​ការ​តវ៉ា​ដល់​តុលាការ​កំពូល ប្រសិនបើជា​ចាំបាច់​។

អ្នកជំនាញ​នៅ​ក្នុង​វិស័យ​នេះ បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​តុលាការ គឺជា​កត្តា​ជំរុញ​ព័ត៌មាន​ដ៏​សំខាន់​ដែល​នាំ​ទៅ​រក​ការ​កើនឡើង​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ដែល​ជំរុញ​ឱ្យ​តម្លៃ​មាស​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២ ខែមេសា កន្លង​ទៅ លោក ត្រាំ បាន​យកពន្ធ​ទៅ​វិញ​ទៅ​មក​លើ​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម ដោយ​បង្ក​ឱ្យ​មានការ​ភ័យ​ខ្លាច​នៃ​វិបត្តិ​សេដ្ឋកិច្ច​សកល​។ ប៉ុន្តែ​១​ស​ប្តា​ហ៍​ក្រោយ ភាព​តានតឹង​បាន​ធូរស្រាល​វិញ នៅ​ពេល​ពន្ធគយ​ជាក់លាក់​លើ​ប្រទេស​ទាំងនោះ​ត្រូវ​បាន​ផ្អាក ដោយ​ទុក​រយៈពេល​៩០​ថ្ងៃ ដើម្បី​ចរចា​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ