រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ប្រាប់ទៅកាន់ភាគីថៃថា សុំឲ្យមានបញ្ហាត្រឹមតែនៅមុំបីបានហើយ កុំឲ្យរីករាលដាលដល់តំបន់ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ឲ្យសោះ ។

ថ្លែងសារពិសេស នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសង្ឃឹមថា សភាពការណ៍នៅមុំបីឲ្យនៅតែត្រឹមមុំបីបានហើយ កុំរាលដាលដល់ប្រាសាទព្រះវិហារ ប្រាសាទតាក្របី ប្រាសាទតាមាន់ និងទូទាំងព្រំដែន ។
ហើយរឿងយោធាដាច់ដោយឡែក ព្រឹកមិញឲ្យវាត្រឹមហ្នឹង កុំឲ្យពាក់ព័ន្ធនឹងយោធារួមពាក់ព័ន្ធនឹងវិស័យផ្សេងទៀត ពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ…»។ សម្តេចតេជោ ក៏បានលើកឡើងថា សម្តេចមិនមែនជានាយករដ្ឋមន្ត្រីទៀតទេ ប៉ុន្តែសម្តេចជាប្រធានព្រឹទ្ធសភា សម្តេចមានសិទ្ធិនិយាយ ប៉ុន្តែចំពោះការបញ្ជាកងទ័ពឲ្យនាយករដ្ឋមន្ត្រី ជាអ្នកធ្វើសម្រេច បញ្ជូនកងទ័ព និងអាវុ.ធធន់ធ្ងន់នៅកាន់ព្រំដែន ។

សម្តេចតេជោ បានប្រាប់ទៅភាគីថៃថា សម្តេចបានស្គាល់ច្បាស់ណាស់ពីយុទ្ធសាស្ត្រសង្គ្រាម ព្រោះថា សម្តេចធ្លាប់យន្តហោះអាមេរិកដេញបា.ញ់សម្តេច ប៉ុន្តែមិនអាចធ្វើអ្វីសម្តេចបាននោះទេ ។ ខ្ញុំបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុ.ធ(ក្នុងឋានៈជានាយករដ្ឋមន្ត្រី) ពេលនោះមាន គ្រា.ប់មីន ម៉ាក២១បេ រាប់សិបគ្រឿង ប៉ុន្តែមិនបានយកទៅវា.យនៅកន្លែង ណាមួយនោះទេ ។
សម្តេចតេជោ ក៏បានសម្តែងក្តីសង្ឃឹមថា រាជរដ្ឋាភិបាលថៃ និងថ្នាក់ដឹកនាំថៃក៏មានចិត្តគំនិតដូចកម្ពុជា គឺចង់ឲ្យមានទំនាក់ទំនងល្អដូចគ្នា ។ កម្ពុជានៅតែទទូចចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាខ្សែព្រំដែនសន្តិភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏សូមផ្ញើរជូនសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមព្រំដែន និងកងកម្លាំងប្រដា.ប់អាវុ.ធគ្រប់ប្រភេទ ដែលកំពុងការពារនៅតាមព្រំដែន ។ សម្តេចក៏បានឲ្យមានភាពរក្សាភាពនឹងនរតែក៏ត្រូវប្រុងប្រយ័ត្ន ហើយស្នើសុំឲ្យកាកបាទក្រហមកម្ពុជា នៅខេត្តព្រះវិហារយកចិត្តទុកដាក់ចំពោះឈ្លើ.យសឹកដែលមានការភៀសខ្លួន ៕
ចែករំលែកព័តមាននេះ