ស្ថានភាពនៅព្រំដែនកម្ពុជា-ថៃនៅតំបន់ដែលប៉ះទង្គិចគ្នាបានវិលត្រឡប់មកប្រក្រតីវិញហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស…
រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស…
រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានកត់សម្គាល់ឃើញថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃបានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីកិច្ចចរចារវាងមេទ័ពទាំងពីរប្រទេស ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។
ប្រភពបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សេចក្តីប្រកាសបានបញ្ជាក់ថា ការប៉ះទង្គិចនេះ បានកើតឡើង បន្ទាប់ពីយោធាថៃ បើកការ វាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជានៅក្នុងតំបន់ខាងលើនេះ ។ ប្រភពឲ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែលកើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើ ប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេស ជំរុញយន្តការគណៈកម្មាធិការព្រំដែន ចម្រុះជួបពិភាក្សាការងារគ្នាឲ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្តោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ៕
ចែករំលែកព័តមាននេះ