Chelsea ក្លាយជាក្លិបដំបូងគេដែលឈ្នះពានរង្វាន់ក្លិបបាល់ទាត់ទ្វីបអឺរ៉ុបទាំង៥
3 អាទិត្យ មុន
ទីក្រុងរ៉ូក្លាវ ៖ Chelsea ក្លាយជាក្លិបដំបូងគេ ដែលឈ្នះពានរង្វាន់ក្លិបបាល់ទាត់អឺរ៉ុបទាំង៥ បន្ទាប់ពីផ្តួលក្រុម Real Betis គ្រងតំណែងជើងឯកពានរង្វាន់ UEFA…
ទីក្រុងរ៉ូក្លាវ ៖ Chelsea ក្លាយជាក្លិបដំបូងគេ ដែលឈ្នះពានរង្វាន់ក្លិបបាល់ទាត់អឺរ៉ុបទាំង៥ បន្ទាប់ពីផ្តួលក្រុម Real Betis គ្រងតំណែងជើងឯកពានរង្វាន់ UEFA Conference League រដូវកាល ២០២៤-២៥ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ជំនួបវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅឯកីឡដ្ឋាន Wrocław មានមូលដ្ឋាននៅទីក្រុង រ៉ូក្លាវ (Wrocław) ប្រទេសប៉ូឡូញ ក្រោមវត្តមានអ្នកទស្សនាផ្ទាល់ ៣៩ ៧៥៤នាក់ បិទបញ្ចប់ដោយក្រុមតោខៀវ Chelsea គ្រងជើងឯកពានលំដាប់ទី៣អឺរ៉ុប UEFA Conference League រដូវកាល ២០២៤-២៥ បន្ទាប់ពីយកឈ្នះក្រុមតំណាងអេស្ប៉ាញ Real Betis ដោយលទ្ធផល ៤ទល់នឹង១។
ដូច្នេះតាមរយៈការឈ្នះជើងឯក UEFA Conference League រដូវកាល ២០២៤-២៥ និងជាលើកដំបូងរបស់ក្លិប Chelsea បានក្លាយជាក្លិបដំបូងគេដែលឈ្នះពានទ្វីបអឺរ៉ុបធំទាំង៥ រួមមាន UEFA Champions League (២លើក), UEFA Europa League (២លើក), UEFA Conference League, UEFA Super Cup (២លើក) និង UEFA Cup Winners’ Cup (២លើក)។
សូមជម្រាបថា ក្រុមតំណាងអង់គ្លេសចំនួន ៦ នឹងបានកៅអីស្វ័យប្រវត្តិលេងវគ្គជម្រុះក្នុងលីគតែមួយ ឬ League Phase ពានរង្វាន់លំដាប់ទី១ UEFA Champions League នៅរដូវកាលក្រោយ រួមមាន ៖ Liverpool, Arsenal, Manchester City, Chelsea, Newcastle United ដែលបញ្ចប់នៅចំណាត់ថ្នាក់កំពូលទាំង៥ នៃលីគំពូលអង់គ្លេស Premier League និងមួយទៀត Tottenham Hotspur ដែលជាម្ចាស់ជើងឯកពានលំដាប់ទី២ UEFA Europa League រដូវកាល ២០២៤-២៥ ដ្បិតពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី១៧ Premier League យ៉ាងណាក៏ដោយ៕
ចែករំលែកព័តមាននេះ