ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ភាគីកម្ពុជាបានត្រៀមអាវុ.ធរួចហើយសម្រាប់ បា.ញ់ រួមទាំងសម្រាប់បា.ញ់យន្តហោះថៃ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ភាគី​កម្ពុជា បាន​ត្រៀម​អា​វុ​.​ធ​រួច​ហើយ​សម្រាប់​បា​.​ញ់​តបត​ជាមួយ​ថៃ រួម​ទាំង​សម្រាប់​បា​.​ញ់​យន្តហោះ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា ភាគី​កម្ពុជា បាន​ត្រៀម​អា​វុ​.​ធ​រួច​ហើយ​សម្រាប់​បា​.​ញ់​តបត​ជាមួយ​ថៃ រួម​ទាំង​សម្រាប់​បា​.​ញ់​យន្តហោះ​ផង​ដែរ ។

ថ្លែង​សារពិសេស​នា​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​មាន​អ្នក​ចូល​ខ​មិន​ហ្វេ​ស​ប៊ុ​ក​សម្តេច​ថា ភាគី​ខាង​ថៃ​បាន​រៀបចំ​យន្តហោះ​ចម្បាំង​រួច​ហើយ តែ​នេះ​គ្រាន់តែ​ជា​ពាក្យ​អុ​.​ជ​អាល​ទេ ប៉ុន្តែ​បើជា​រឿង​ពិត កម្ពុជា ក៏​សូម​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា កម្ពុជា​បាន​ត្រៀម​អា​វុ​.​ធ​សម្រាប់​បា​.​ញ់​អស់ហើយ​» ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​បន្ថែម​ថា ភាគី​កម្ពុជា​បាន​រៀបចំ​ត្រៀម​រួច​ហើយ កាំ​ភ្លើ​.​ង​សម្រាប់​បា​.​ញ់ យន្តហោះ​នោះ ។ ឥឡូវ គេ​អាច​ដឹង​ហើយ​ថា បច្ចេកវិទ្យា​ឥឡូវ​ថា យន្តហោះ​មួយ​គ្រឿង​តម្លៃ​ប៉ុន្មាន​លាន​ដុល្លារ ហើយ​កាំ​ភ្លើ​.​ង​ត្រឹម​៣០ ឬ​៤០​ម៉ឺន​ដុល្លារ​វា​ខុស​គ្នា​ឆ្ងាយ មួយ​មួយ​គ្រឿង​៥​លាន ឬ​១០​លាន​ដុល្លារ ឬ​២០​លាន​ដុល្លារ​ក៏​មាន ។

រូបតំណាង

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង ករណី​សង្គ្រាម​រុ​ស្ស៊ី​ជាមួយ​អ៊ុយ​ក្រែ​ន​ថា ប្រទេស​រុ​ស្ស៊ី​ចង់បាន​យន្តហោះ​ចម្បាំង​អេស​១៦ ពី​អា​មេ​រិ​ក និង​ពី​ពួក​លោក​ខាងលិច តើ​ភាគី​អ៊ុយ​ក្រែ​ន​មាន​ឧត្តមភាព​សម្រាប់​ទិញ​ឬទេ? ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង សូមកុំ​មាន​ឧត្តមភាព ក្នុង​ការ​ប្រើប្រាស់​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ប្រើប្រាស់​មី​ស៊ី​ល ឬ​យន្តហោះ​ចម្បាំង សង្ឃឹម​លោក​ប្រើ​ដ្រូ​ន​ដរាបណា​ស្មើ​ជើង​ដើរ​មិន​ដល់ សូមកុំ​សង្ឃឹមថា ឈ្នះ នេះ​ហើយ​យុទ្ធសាស្ត្រ​របស់​កម្ពុជា គឺ​បែប​នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ