ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បញ្ជូនថៅកែចិនទៅតុលាការ ករណីប្រើហិ.ង្សាស្លា.ប់​មនុស្ស

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថៅកែ​ជា​ជនជាតិ​ចិន​ម្នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា…

រាជធានី​ភ្នំពេញ ៖ ថៅកែ​ជា​ជនជាតិ​ចិន​ម្នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ស្លាប់​ដល់​ជន​រង​គ្រោះ ។

ជនសង្ស័យ​ឈ្មោះ YUAN BAODONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ថៅកែ​គ្រប់គ្រង​ផ្នែក​ទឹក​-​ភ្លើង​នៅ​សណ្ឋាគា​រអេច ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ អង្គហេតុ​ដែល​បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​សាលាដំបូង ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៥ នៅ​សណ្ឋាគា​រអេច បន្ទប់​លេខ​៨០១ ជន​នេះ បាន​ប្រើ​អំពើ​ហិង្សា ដោយ​យក​ដំបង​ដែក​ទីប​វាយ​ជន​រង​គ្រោះ ជា​បុគ្គលិក​ជនជាតិ​ចិន​ដូច​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

លុះ​នៅ​ពេល​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​ទៅ ដោយសារ​របួសធ្ងន់​ពេក​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ក្រោយ​កើត​មាន​អំពើ​ហិង្សា​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្លាប់ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មានការ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​២​ថ្ងៃ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ និង​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ មាន​ភាព​ស៊ីសង្វាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ហិង្សា​ដោយ​ចេតនា​មរណភាព​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ