ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុស​ទៅ​ស្រុក​១ថ្ងៃ​ ត្រឡប់​មក​វិញ​ឃើញ​បន្ទប់​ជួល​ចា.ក់សោ​ខាងក្នុង ទូរស័ព្ទ​​ក៏មិន​លើក សង្ស័យ​​នាំ​​អ្នក​ជិតខាងគា.ស់​បង្អួច​មើល ប្រទះ​ឃើញ​ប្អូន​​យ៉ាងរន្ធ.ត់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បងប្អូន​ប្រុស​២​នាក់​ស្នាក់​នៅ​ជាមួយ​គ្នា ខ​ណះ​ពេល​បងប្រុស​ទៅ​ស្រុក​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ឃើញ​ទ្វារ​បន្ទប់​បិទ​ខាងក្នុង​មានការ​សង្ស័យ​បាន​នាំ​គ្នា​គាស់​បង្អួច​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​ដេក​ស្លាប់​នៅ​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨​ឧសភា​ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។…

រាជធានីភ្នំពេញ ៖ បងប្អូន​ប្រុស​២​នាក់​ស្នាក់​នៅ​ជាមួយ​គ្នា ខ​ណះ​ពេល​បងប្រុស​ទៅ​ស្រុក​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ឃើញ​ទ្វារ​បន្ទប់​បិទ​ខាងក្នុង​មានការ​សង្ស័យ​បាន​នាំ​គ្នា​គាស់​បង្អួច​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​ដេក​ស្លាប់​នៅ​បន្ទប់​ជួល បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨​ឧសភា​ឆ្នាំ​២០២៥ នៅ​បន្ទប់​ជួល​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សព​ជន​រង​គ្រោះ​ឈ្មោះ គេញ លី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ​សៀម​បោយ ឃុំ​ព្រៃ​ចារ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

តាម​ប្រភព​ពី​បុរស​ជា​បងប្រុស​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ល្ងាច​ថ្ងៃ​ទី​២៧​គាត់​បាន​ទៅ​ស្រុក​កំណើត លុះ​នៅ​ល្ងាច​នៅ​ថ្ង​ទី​២៨​នៅ​ម៉ោង​កើតហេតុ​គាត់​បាន​មក​បន្ទប់​ជួល​វិញ ឃើញ​បន្ទប់​ជួល​គាត់​បាន​បិទ​សោ​ខាងក្នុង​ហើយ​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្អូន​គាត់​ដែល​រស់នៅ​ជាមួយ​គ្នា​តែ​មិនឃើញ​លើក​ទូរស័ព្ទ​ទាល់តែ​សោះ ក៏​មានការ​សង្ស័យ​បាន​នាំ​បងប្អូន​អ្នក​ជិតខាង​បន្ទប់​ជួល​នាំ​គ្នា​គាស់​បង្អួច​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​គាត់​ស្លាប់​នៅ​បន្ទប់​ជួល​បាត់​ទៅ​ហើយ បន្ទាប់​មក​បាន​ទាក់ទង​ទៅ​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុ​ស្ត៍ នឹង​អាជ្ញារ​ធរ​ភូមិ​មក​ពិនិត្យ ។

ដោយ​ឃើញជាក់ស្តែង​ថា​ប្អូន​ដេក​ស្លាប់​បែប​នេះ បងប្រុស​មិន​មានការ​ប្តឹងផ្តល់​សមត្ថកិច្ច​ទេ សុំ​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ