រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យ៉ាងច្រើនកុះករ បាននាំគ្នាភ្ញាក់ផ្អើលខណៈពេលប្រទះឃើញវ៉ាលីសចំនួន០២ ដែលជនមិនស្គាល់អត្តសញ្ញាណបានយកទៅប្លុងចោលនៅក្រោមស្ពានតាអេវ ស្ថិតតាមបណ្តោយផ្លូវលេខ ២១B សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សង្ស័យក្នុងវ៉ាលីសនោះមានដាក់សាកសព ប៉ុន្តែនៅពេលកម្លាំងសមត្តកិច្ចមូលដ្ឋានចុះ ទៅពិនិត្យ និងបើកវ៉ាលីសទាំងពីរមើល ពុទ្ធោ ! ទទេរស្អាត ។
ម្នាក់ៗ ស្ទើតែមិនជឿព្រោះកន្លងមកឲ្យតែមានវ៉ាលីសត្រូវបានគេយកប្លុងចោល ឬកប់ចោលនៅតាមរណ្តៅ ត្រពាំងបឹងបួរ ប្រឡាយទឹក ក្រោមស្ពាន ក្នុងព្រៃ ផ្ទះសំណាក់ ផ្ទះជួល ដីចំការ សុទ្ធតែមានដាក់សាកសពមនុស្សប្រុសឬស្រី ហើយភាគច្រើនជនរងគ្រោះជាជនជាតិចិន ដោយអំពើធ្វើទារុណកម្ម ឃាតកម្ម សម្លាប់ចងដៃចង ជើងញាត់ចូលក្នុងវ៉ាលីស យកទៅទម្លាក់ចោល ផ្តើមចេញពីរឿងគំនុំផ្ទាល់ខ្លួន ឬបទឧក្រិដ្ឋកម្មចាប់ជម្រិតទារប្រាក់ ដែលមិនបានសម្រេចតាមផែនការណាមួយរបួលជនឧក្រិដ្ឋ ។
ផ្ទុយពីការភ្ញាក់ផ្ញើលប្រទះឃើញវ៉ាលីសពីរខាងលើ ដែលវ៉ាលីស មួយមានពណ៌ស្វាយ និងវ៉ាលីសមួយពណ៌ផ្កាឈូក អត់មានដាក់សាកសពទេ ។
តាមសាក្សីប្រជាពលរដ្ឋដែលបានប្រទះឃើញវ៉ាលីសនោះមុនគេ គាត់ឆោឡោឡើងថា មានវ៉ាលីសធំៗ២នៅក្រោមស្ពាន ហើយធុម ក្លិនស្អុយ ប្រហែលជាក្នុងវ៉ាលីសនោះមានដាក់សាកសពថែមទៀ តផង ។
ពេលឃើញដូច្នោះប្រជាពលរដ្ឋបានរាយការណ៌ប្រាប់ទៅសមត្តកិច្ច លុះបន្តិចក្រោយមកក៏ឃើញមន្ត្រីនគរបាលប៉ុស្តិ៍មូល ដ្ឋានចុះទៅដល់ និងបានយកខ្សែចងហ៊ុព័ទទីតាំងកើតហេតុ មិនឲ្យមនុស្សចូលទៅជិត ដើម្បីទុកឲ្យផ្នែកបច្ចេកទេសធ្វើការតាមជំ នាញ នៅទីបំផុតពេលបើកវ៉ាលីសនោះមើល ខាងក្នុងទទេរស្អាត ហើយសមត្តកិច្ចក៏បានយកវ៉ាលីសនោះទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕





ចែករំលែកព័តមាននេះ