ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមសោកស្តាយ ! ទាហានកម្ពុជាម្នាក់​ពលីក្នុងករណីផ្ទុះអាវុ.ធនៅមុំបី

1 ថ្ងៃ មុន

គិត​ត្រឹម​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​កម្ពុជា​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ទាហាន​ខ្មែរ​ម្នាក់​បាន​ពលី ដោយសារ​ភាគី​ថៃ​បា​.​ញ់​ស្លា​.​ប់​នៅ​ក្នុង​លេណដ្ឋាន…

គិត​ត្រឹម​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥​នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យ​កងទ័ពជើងគោក​កម្ពុជា​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ថា ទាហាន​ខ្មែរ​ម្នាក់​បាន​ពលី ដោយសារ​ភាគី​ថៃ​បា​.​ញ់​ស្លា​.​ប់​នៅ​ក្នុង​លេណដ្ឋាន ។

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា មាន​ប្រសាសន៍​បញ្ជាក់​ថា ទាហាន​ខ្មែរ​ម្នាក់ គឺ​ព្រិ​ន្ទ​បាល​ឯក​ម្នាក់ បាន​ពលី​ជីវិត​នៅ​ក្នុង​លេណដ្ឋាន ក្នុង​ការ​ផ្ទុះអាវុធ​នៅ​ព្រំដែន​មុំ​បី ទឹកដី​ខេត្តព្រះវិហារ ។

តាម​ការ​បញ្ជាក់ គឺ​ខាង​ភាគី​ថៃ​មក​បា​.​ញ់​យើង​នៅ​ក្នុង​លេណដ្ឋាន​តែ​ម្តង គឺ​ខាង​ថៃ​មក​វ៉ៃ​យើង ។ ពោល​បើ​គិត​ថ្ងៃ​ពេល​នេះ គឺ​មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​របួស ដឹង​ត្រឹម​ពលី​ម្នាក់ ក្នុង​លេណដ្ឋាន ដែល​ជា​តួនាទី​ព្រិ​ន្ទ​បាល​ឯក ។

សូម​បញ្ជាក់​ថា បើ​តាម​ប្រភព​ដែល​ទទួល​បានឱ្យ​ដឹង​ថា ទាហាន​ខ្មែរ​ដែល​ពលី​មានឈ្មោះ សួន រោ​ន មាន​ទីលំនៅ​ក្នុងភូមិ​កំ​ពេញ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​ជា​ទាហាន​ឈរជើង​នៅ​តំបន់​ព្រំដែន​មុំ​បី បាន​ស្លា​.​ប់​នៅ​ក្នុង​ការ​ផ្ទុះ​អា​វុ​.​ធ​ជាមួយ​ទាហាន​ថៃ នៅ​ព្រឹក​ទី​២៨ ឧសភា​នេះ ។

បើ​តាម​ការ​បញ្ជាក់​ពី ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា ទាហាន​ខ្មែរ និង​ថៃ បាន​ផ្ទុះ​អា​វុ​.​ធ​ក្នុង​រយៈពេល​ខ្លី​ប្រមាណ​៥ ទៅ ៧​នាទី ស្ថិត​នៅ​ក្នុង​តំបន់​ជម្លោះ​តាម​ព្រំដែន​នៅ​ថ្ងៃ​ពុធ​នេះ ។

យ៉ាងណាមិញ ខាងសារព័ត៌មានថៃបានស្រង់សម្តីមេបញ្ជាការទាហានថៃ ដោយចោទប្រកាន់ថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចា និងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបា។ញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបា.ញ់តបតការពារខ្លួនទៅវិញ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​កងទ័ពជើងគោក​កម្ពុជា លោក ម៉ៅ ផល្លា បាន​និយាយ​ថា ទាហាន​ខ្មែរ​ត្រូវ​បាន​បា​.​ញ់​ស​ម្លា​.​ប់​នៅ​ក្នុង​លេណដ្ឋាន ។ ក្រោយ​ប៉ះទង្គិច​គ្នា​អស់​រយៈពេល​១០​នាទី មេបញ្ជាការ​កងទ័ព​ប្រចាំ​តំបន់​ប្រទេស​ទាំង​ពីរ​បាន​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ ដើម្បី​បញ្ជា​ឱ្យ​មាន​បទ​ឈប់​បា​.​ញ់​គ្នា​សិន ៕ (​ដោយ លី​ហួរ គី​ម​ឆាយ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ