ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំខ្ចីម៉ូតូមិត្តភក្តិ១គ្រឿងយកទៅជិះ ស្រាប់តែត្រូវមិត្តម្នាក់ទៀតខ្ចីបោ.កបន្តទៅបាត់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​យក​ទៅ​ជិះ​ត្រូវ​បាន​មិត្តភក្តិ​ម្នាក់​ទៀត​បោក​បន្ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។ លោក​វរៈសេនីយ៍ត្រី នួន…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខ្ចី​ម៉ូតូ​មិត្តភក្តិ​១​គ្រឿង​យក​ទៅ​ជិះ​ត្រូវ​បាន​មិត្តភក្តិ​ម្នាក់​ទៀត​បោក​បន្ត ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​មានឈ្មោះ ចេ​ង សំអាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ចាន់​គី​រី សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ លាប ហ៊ុយ​លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​តា​អន ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ប្តឹង​ឈ្មោះ ចេ​ង សំអាង ដែល​បាន​ខ្ចី​ម៉ូតូ​១​គ្រឿង ហុងដា​ឌ្រី​ម​ពាក់​ផ្លា​ក​លេខ​បន្ទាយ​មាន​ជ័យ 1Y-1969 យក​ទៅ​បាត់ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​.​សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចេ​ង សំអាង កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥​នៅ​ចំណុច​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត នាំ​យក​សាកសួរ ។

តាម​ចម្លើយ​សារភាព​ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ឈ្មោះ លាប ហ៊ុ​ល​លី ពិតមែន ក្រោយ​ខ្ចី​ហើយ មាន​មិត្តភក្តិ​ខ្លួន​ម្នាក់​ទៀត​ឈ្មោះ វុ​ធ បាន​ខ្ចី​ម៉ូតូ​នោះ​បន្ត​ទៀត បាត់​មិនឃើញ​យក​មក​អោយ​វិញ​ទើប​មិន​ហ៊ាន​ទៅ​ជួប​មិត្តភក្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ