ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាជួបជាមួយមន្ត្រីទូតអាមេរិកនិយាយរឿងពាណិជ្ជកម្ម

1 ថ្ងៃ មុន

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និ​ងហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​អា​មេ​រិ​កបាន​ជួប​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ…

រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និ​ងហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនី​រ័​ត្ន និង​មន្ត្រី​ការទូត​ជាន់ខ្ពស់​អា​មេ​រិ​កបាន​ជួប​ពិភាក្សា​គ្នា​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ។

ជំនួប​នេះ​កើត​មាន នៅ​ពេល​ដែល​កម្ពុជា​កំពុង​ព្យាយាម​ចរចា​អោយ​អា​មេ​រិ​ក​ទម្លាក់​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា ដែល​ចូល​ទីផ្សារ​អា​មេ​រិ​ក បន្ទាប់​ពី​អា​មេ​រិ​កបាន​ដំឡើង​រហូត​ដល់​៤៩​ភាគរយ ប៉ុន្តែ​ទុក​ពេល​បី​ខែ​សម្រាប់​ការ​ចរចា ។

ស្ថានទូត​អា​មេ​រិ​ក​និយាយ​ថា លោកស្រី​ភារធារី Bridgette Walker និង​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ជា​ពិសេស​បញ្ហា ដែល​មាន​ឥទ្ធិពល​ទៅ​លើ​អាជីវកម្ម​អា​មេ​រិ​ក ដែល​ដំណើរការ​នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ។

សហរដ្ឋអាមេរិក សូម​ស្វាគមន៍​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​យុត្តិធម៌ និង​តុល្យភាព​ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​យើង និង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ