ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​​បុ​រស​ចិន​២​នាក់ សង្ស័យជាប់​​ពាក់ព័ន្ធស.ម្លា.ប់​ជនជាតិ​ចិន​ដូច​គ្នា  

1 ថ្ងៃ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ ​៖ សាកសព​ដែល​គេ​បាន​អះអាង​ថា ​ជា​សាកសព​ជនជាតិ​ចិន​២​នាក់​ដែល​គេ​យក​មក​កប់​ចោល​នៅ​ក្នុង​ដី​ឡត៍​មួយ​កន្លែង​ ត្រូវ​បាន​អ្នក​ភូមិ​គោក​ប្រាសាទ សង្កាត់​កូន គ្រៀល​​ក្រុង​សំរោង ដើរ​រក​ដក​ផ្សិត និង​រក​ជីក​កង្កែប ប្រទះ​ឃើញ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​…

ខេត្ត​ឧត្តរមានជ័យ ​៖ សាកសព​ដែល​គេ​បាន​អះអាង​ថា ​ជា​សាកសព​ជនជាតិ​ចិន​២​នាក់​ដែល​គេ​យក​មក​កប់​ចោល​នៅ​ក្នុង​ដី​ឡត៍​មួយ​កន្លែង​ ត្រូវ​បាន​អ្នក​ភូមិ​គោក​ប្រាសាទ សង្កាត់​កូន គ្រៀល​​ក្រុង​សំរោង ដើរ​រក​ដក​ផ្សិត និង​រក​ជីក​កង្កែប ប្រទះ​ឃើញ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​ថ្ងៃ​ទី២៦​ ខែ​ឧសភា ​ឆ្នាំ​២០២៥​ ក​ន្លង​ទៅ​ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​និង​ធ្វើការ​ឃាត់ខ្លួន​​ជនជាតិ​ចិន​២​នាក់​នាំ​ទៅ​ធ្វើការ​សាកសួ​ចម្លើយ ​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​២៨ ​ឧសភា ឆ្នាំ​២០២៥ ​។

សូមរំលឹកថា អ្នក​ដើរ​ជីក​កង្កែប​ដក​ផ្សិត​ប្រទះឃើញ​សាកសព​ដែល​គេ​យក​មក​កប់​ចោល នៅ​​ក្បែរ​ដី​ឡូត៍​មួយ​កន្លែង​នោះ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​ និង​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​២៦​មួយ​ករណី នៅ​ថ្ងៃ​ទី​២៧ ​ខែឧសភា ​ប្រជា​ពល​រដ្ឋ​បាន​ប្រទះ​ឃើញ​កន្លែង​ដែល​គេ​កប់​សាកសព​មួយ​ករណី​ម្តងទៀត​ដោយ​ឃ្លាត​ពីគ្នា​ចំនួន​៩៣​ម៉ែត្រ​តែ​ប៉ុណ្ណោះ សាកសព​ទាំង​២​គឺ​គេ​បាន​អះអាង​ថា​ សាកសព​ជនជាតិ​ចិន។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ម្នាក់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឲ្យ​កោះសន្តិភាព​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ ឧសភា ​ឆ្នាំ២០២៥ ​គេ​បាន​ឃើញ​មា​នក​ម្លាំ​ងចម្រុះ​ជា​ច្រើន​ស្ថាប័ន​បាន​ចុះ​មក​ធ្វើការ​ស៊ើប​អង្កេ​ត​ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ដែល​ជា​ជនជាតិ​ចិន​២​នាក់ ​មាន​ប្រពន្ធ​ខ្មែរ​ នាំ​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​ ហូត​មក​ទល់​ពេល​នេះ​ នៅ​មិន​ទាន់​បាន​ទទួល​ព័ត​មាននៅ​ឡើយ​ទេ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ