ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ថ្ងៃ​ៗ មន្ទី​ពេទ្យ​គន្ធ​បុប្ផា​សៀមរាប ពិនិត្យ​ផ្ទៃពោះ​ដល់​ស្ត្រី ពី​៣០០ ទៅ​៥០០​នាក់ និង​សម្រាលកូន ពី​៦០ និង​៨០​នាក់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប ទទួល​ពិនិត្យ​ផ្ទៃពោះ​ដល់​ស្ត្រី ពី ៣០០ ទៅ ៥០០​នាក់ និង​សម្រាលកូន ពី…

រាជធានី​ភ្នំពេញ ៖ មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប ទទួល​ពិនិត្យ​ផ្ទៃពោះ​ដល់​ស្ត្រី ពី ៣០០ ទៅ ៥០០​នាក់ និង​សម្រាលកូន ពី ៦០ និង ៨០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ ដោយ​ក្នុង​នោះ​មាន ១០ និង ១៥​ករណី ជា​ស្ត្រី ដែល​មាន​ហានិភ័យ ដូច​ជា​កូន​ខ្សោយ បញ្ហា​លើស​សម្ពោធ​ឈាម និង​ជំងឺ​ប​ង្រុ​ង​ក្រឡាភ្លើង ជាដើម ​នេះ​បើ​តាម​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ។

ប្រភព​ថា ​ចាប់តាំងពី​បើក​ដំណើរការ​ផ្នែក​សម្ភព​នៅ​ឆ្នាំ​២០០១មក រហូត​មក​ដល់​បច្ចុប្បន្ន មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧ ឬ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប បាន​ដើរតួ​យ៉ាង​សំខាន់ ​ក្នុង​ការ​ជួយ​សង្គ្រោះ​ម្ដាយ និង​ទារក ​។

ការ​ព្យាបាល​ប្រកបដោយ​គុណភាព ក្រមសីលធម៌ និង​វិជ្ជាជីវៈ បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​នេះ ក្លាយជា​មន្ទីរពេទ្យ​សម្ភព​ឈានមុខ​មួយ ដែល​ជាទី​ទុកចិត្ត​បំផុត​សម្រាប់​ពលរដ្ឋ ជា​ពិសេស​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ ​នៅ​កម្ពុជា ​។

ដើម្បី​ចូលរួម​គាំទ្រ យុទ្ធនាការ “១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​” ឆ្នាំ​២០២៥, សូម​បរិច្ចាគ​តាម​រយៈ​គណនី​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា នៅ​ធនាគារ​អេ​ស៊ី​លី​ដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់​ប្រាក់​រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់​ប្រាក់​ដុល្លារ​អាម៉េរិក ឬ​តាម​រយៈ QR Code ដូច​មាន​ក្នុង​រូបភាព​ខាងលើ​ ។

ការ​បរិច្ចាគ​របស់​លោក​អ្នក​ពិត ជា​មាន​តម្លៃ​ណាស់ ក្នុង​ជួយ​សង្គ្រោះ​ជីវិត ទារក និង​កុមារ​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ