ទីក្រុងធំទី៣របស់ជប៉ុន នឹងបំបែកកំណត់ត្រាការមកដល់របស់ភ្ញៀវទេសចរចិន
ប្រទេសជប៉ុន ៖ ទីក្រុងអូសាកា (Osaka) ដែលជាទីក្រុងធំទី៣ របស់ប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូ (Tokyo) និងទីក្រុងយូកូហាម៉ា (Yokohama)…
ប្រទេសជប៉ុន ៖ ទីក្រុងអូសាកា (Osaka) ដែលជាទីក្រុងធំទី៣ របស់ប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូ (Tokyo) និងទីក្រុងយូកូហាម៉ា (Yokohama)…
ប្រទេសជប៉ុន ៖ ទីក្រុងអូសាកា (Osaka) ដែលជាទីក្រុងធំទី៣ របស់ប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូ (Tokyo) និងទីក្រុងយូកូហាម៉ា (Yokohama) បានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន១,២៧លាននាក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៥ ដែលជាការកើនឡើង ៩០% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយបានធ្វើឱ្យទីក្រុងនេះស្ថិតនៅលើដំណើរដើម្បីបង្កើតកំណត់ត្រាប្រចាំឆ្នាំរបស់ខ្លួន។
យោងតាមការិយាល័យអនុសញ្ញា និងទេសចរណ៍ទីក្រុងអូសាកា ចំនួនភ្ញៀវជនជាតិចិនមកកាន់ទីក្រុងអូសាកា ត្រូវបានរំពឹងថានឹងលើសពីកំណត់ត្រាពាក់កណ្តាលឆ្នាំ ដែលមានចំនួន២,៥៨លាននាក់ ដែលបានកំណត់ក្នុងឆ្នាំ២០១៩ ក៏ដូចជាកំណត់ត្រាពេញមួយឆ្នាំដែលមានចំនួន ៥,៦៤លាននាក់។ ប្រភពពី Nikkei Asia បានកត់សម្គាល់ឃើញថា ការបន្ធូរបន្ថយបទប្បញ្ញត្តិទិដ្ឋាការសម្រាប់អ្នកដំណើរចិន និងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ (Expo 2025) ដែលធ្វើឡើងចាប់ពីខែមេសា ដល់ខែតុលា បានរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនេះ។
អំឡុងត្រីមាសទី១ ឆ្នាំ២០២៥ ទីក្រុងអូសាកាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៤,១៧លាននាក់ ពោលកើនឡើង ៣៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ តួលេខនេះ នឹងធ្វើឱ្យត្រីមាសទីពីរមានភ្ញៀវអន្តរជាតិមកដល់ជាង៤លាននាក់ ដែលខ្ពស់ជាងកំណត់ត្រាចាស់ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៤ ចំនួន១៧ម៉ឺននាក់។
កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបានវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាគោលដៅកំពូលសម្រាប់ភ្ញៀវទេសចរចិន ដែលជំរុញដោយគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ខ្លួន បូករួមនឹងប្រាក់យ៉េនចុះខ្សោយផងដែរ៕ ប្រភព ៖ VnExpress
ចែករំលែកព័តមាននេះ