ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែខឹងប្អូនស្រីរអ៊ូ និងស្តីបន្ទោសពេកក៏ប្រើហិ.ង្សាលើប្អូនស្រីតែម្តង នៅក្រុង​សិរី​សោភ័ណ

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កង​រាច​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​ហិ​.​ង្សា​វ៉ៃ​ប្អូនស្រី ព្រោះ​ខឹង​រឿង​រអ៊ូ​ច្រើន និង​ស្តីបន្ទោស ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កង​រាច​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ប្រើ​ហិ​.​ង្សា​វ៉ៃ​ប្អូនស្រី ព្រោះ​ខឹង​រឿង​រអ៊ូ​ច្រើន និង​ស្តីបន្ទោស ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុង​សិរី​សោភ័ណ បាន​ប្រាប់​ថា ៖ ជនសង្ស័យ​មានឈ្មោះ លី ឡូយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​ឈ្មោះ លី ស្រី​មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​បាន​ប្តឹង​ឈ្មោះ លី ឡូយ (​ត្រូវជា​បងប្រុស​បង្កើត​) បាន​ប្រើ​ហិ​.​ង្សា​វ៉ៃ​ទៅ​លើ​ខ្លួន បណ្តាល​មាន​របួស​ស្មងជើង កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥​នៅផ្ទះ​តែ​ម្តង ។

លោក​វរៈសេនីយ៍ត្រី សុខ ឡេ​ង បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី ឡូយ ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​ហិ​.​ង្សា​លើ​ប្អូនស្រី​បង្កើត នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វ៉ៃ​ទៅ​លើ​ប្អូនស្រី​ពិតមែន ព្រោះ​ខឹង​រឿង​រអ៊ូ​និង​ជេ​ស្តីបន្ទោស ទើប​យក​ឈើ​ជ្រុង​វ៉ៃ​ចំ​ស្មង ហើយ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ