ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខនាយករដ្ឋមន្ត្រីកម្ពុជា-ចិន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើន

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ចិន បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។ ការ​ឯកភាព​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​-​ចិន បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ។

ការ​ឯកភាព​នេះ កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ។ ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី​ចិន បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិ​បតី ជា​ថ្មី​ម្តងទៀត ។

ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា ជំនួប​ជា​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​ឆ្លុះ​បញ្ចាំង​ពី​ភាពរឹងមាំ និង​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង និង​ជា​មិត្ត​ដែកថែប​កម្ពុជា​-​ចិន ។ ចំណែក​សម្តេច​បវរ​ធិ​បតី ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ចំពោះ​ជំនួប​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ចិន ។

សម្តេច​មហា​បវរ​ធិ​បតី បាន​ឯកភាព​អំពី​សារៈសំខាន់​នៃ​ជំនួប​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ការ​រឹតចំណង​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​បាន​សម្តែង​នូវ​ការ​ពេញចិត្ត និង​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ​ដែល​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ចំណងមិត្តភាព​កម្ពុជា​-​ចិន ត្រូវ​បាន​ពង្រឹង និង​ពង្រីក​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

ជាមួយនឹង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​ពេញចិត្ត​នៃ​ការ​ដំឡើង​កម្រិត​ដល់ «​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​» ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​បន្ត​លើកកម្ពស់​ទំនាក់ទំនង​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រីក​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត តាម​រយៈ​ការ​ប្រែក្លាយ​ផែនការ​នានា​ឱ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្តែង ។

ជា​ពិសេស ភាគី​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​រួម​មាន ៖ សេដ្ឋកិច្ច​,​ពាណិជ្ជកម្ម​, ការ​វិនិយោគ​, ការពារ​ជាតិ និង​សន្តិសុខ​, អប់រំ​, បច្ចេកវិទ្យា​,​ឧស្សាហកម្ម និង​កសិកម្ម​តាម​រយៈ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ «​ច្រករបៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​» និង​«​ច្រករបៀង​មច្ឆា និង​អង្ករ​» ។

បន្ថែម​លើ​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​ឯកភាព​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​, ការ​ជំរុញ​វិស័យ​ទេសចរណ៍ និង​ពង្រីក​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ