ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មុខសញ្ញា​ម្នាក់​តាម​ដីកា បន្ត​ឃាត់ខ្លួន​ម្នាក់​ទៀត សកម្ម​ខាង​លក់​គ្រឿងញៀ.ន ដកហូត​បាន​១៤​កញ្ចប់

1 ថ្ងៃ មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន​បាន ដែល​ជា​មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) និង​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ ការ​បង្ក្រាប​នេះ…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ខ្លួន​បាន ដែល​ជា​មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) និង​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​០២​នាក់ ៖
១.​ឈ្មោះ ផា​ន់ សុភ​ស្ស័ (​ហៅ​ទក​) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន ចំនួន​២ គឺ​ទី​១ លេខ ៖ ដក​ប​ច​ខ​/២៣ ចុះ​ថ្ងៃ​ទី​០៤/០៧/២០១៧ ចេញ​ដោយ សាយ សម្ផស្ស​សេរី ចៅក្រម​ស៉ើ​ប​សួរ​នៃ​សាលាតំបូង​ខេត្តកណ្តាល ។ និង​ទី​២ លេខ ៧៣២ ចុះ​ថ្ងៃ​ទី ២០/១២/២០១៧ ចេញ​ដោយ ផូង វណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តកណ្តាល ។
២.​ឈ្មោះ អ៊ិ​ន ប្រា​ស្នា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ មិន​ពិត មាន​ទីលំនៅ​ស្នាក់​នៅ​បណ្តោះអាសន្ន ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង ខ​ណ្ឌ័​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត វត្ថុ​តាង​ចាប់​យក​រួម​មាន ៖
១/​ម្សៅ​ក្រាម​ព​ណ័ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​១៤​កញ្ចប់ (​តូច​៧ មធ្យម​២ ធំ​៥) (​ទំងន់ ៩៧,៧២​ក្រាម​)
២/​សម្ភារៈ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន
៣/​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​មួយ​ចំនួន
៤/​ទូរ​សព្ទ​ចំនួន​២​គ្រឿង (​ម៉ាក​Tecno ព​ណ័​ទឹកមាស​១ ម៉ាក​vivo​ព​ណ័​ទឹកសមុទ្រ​១)
៥/​ក្រដាស​វេរ​លុយ​វី​ង​ចំនួន​១​សន្លឹក​។

លោក​វរសេនីយ៍ឯក ព្រុំ សំណាង បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​គ្រឿងញៀន​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្តាល ពេល​ជិះ​មក​ដល់​ចំណុច​មុខ​ផ្សារ​គគីរ ស្ថិត​នៅ​ភូមិ​គគីរ​ឃុំ​គគីរ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល ក៏​ជួប​ប្រទះ​មុខសញ្ញា​ឈ្មោះ ផា​ន់ សុភ​ស្ស័ ហៅ (​ទក​) ភេទ​ប្រុស (​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​) កំពុង​ឈរ​នៅ​មុខ​ផ្សារ​គគីរ ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​ត្រួតពិនិត្យ​នៅ​ក្នុង​ហោប៉ៅ​ខោ រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ស​ង្ស​យ័​សារធាតុ​ញៀន​(​ម៉ា​ទឹក​ក​)​ចំនួន​១​កញ្ចប់​មធ្យម បន្ទាប់​មក​កំលាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​បាន​ចំលើយ​សារភាព​របស់​ឈ្មោះ ផា​ន់ សុភ​ស្ស័​(​ទក​) នៅ​វេលា​ម៉ោង ០២ និង​០៧​នាទី​រសៀល កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿង​ស្រុក​កៀនស្វាយ​សហការ​ជាមួយ​ប៉ុស្តិ៍​គគីរ ដឹកនាំ​ដោយ​លោក​វរ​សេនី​ឯក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀន បន្ត​ចុះ​ទៅ​ដល់​ចំនុច​បន្ទប់​ជួល​របស់​ឈ្មោះ អ៊ិ​ន ប្រា​ស្នា ភេទ​ប្រុស ស្ថិត​នៅ​ភូមិ​ក្បាលជ្រោយ សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឆ្មក់​បង្ក្រាប ដកហូត​បាន​ម្សៅ​ក្រាម​ស​ថ្លា ស​ង្ស​យ័​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​១៣​កញ្ចប់​( តូច​ចំនួន​៧​កញ្ចក់ មធ្យម​ចំនួន​០១​កញ្ចក់ ធំ​ចំនួន​៥​កញ្ចក់ ) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ សម្ភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន បន្ថែម​ទៀត ក្រោយ​ត្រួតពិនិត្យ​រួច​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ឈ្មោះ អុ​ិ​ន ប្រា​ស្នា មក​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ដើម្បី​សួរនាំ​បន្ត ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ អ៊ិ​ន ប្រា​ស្នា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លក់​ថ្នាំ​ញៀន​ទៅ​អោយឈ្មោះ ផា​ន់ សុភ​ស្ស័ (​ទក​) ចំនួន​១​កញ្ចប់​មធ្យម តំលៃ ១០០.០០០​រៀល​ប្រាកដ​មែន ។ ចំពោះ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពិតជា​របស់​ខ្លួន​ប្រាកដ​មែន គឺ​ខ្លួន​បាន​ទិញ​ពី​មនុស​ប្រុស​ម្នាក់​(​មិន​ស្គាល់ឈ្មោះ​) ចំនួន​១​កញ្ចប់​ធំ តំលៃ​៧០០$(​ប្រាំពីរ​រយ​ដុល្លា​) កន្លង​មក​ខ្លួន​ធ្លាប់​ទិញ​ថ្នាំ​ញៀន​ចំនួន​៦​ដង​មក​ហើយ ក្នុង​ម្តង​ៗ៧០០$ (​ប្រាំពីរ​រយ​ដុល្លា​) ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កៀនស្វាយ កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ