ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ័ព​អាកាស​ថៃ​ចេញ​អន្តរាគមន៍​ដេញ​យន្ត​ហោះ​មីយ៉ាន់​ម៉ាដែល​ទម្លាក់​គ្រា.ប់​បែ.ក​កៀក​ព្រំ​ដែន

1 ថ្ងៃ មុន

ទី​ក្រុង​បាង​កក៖ ថ្ងៃ​នេះ កង​ទ័ព​ថៃ​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ម៉ាក​អែហ្វ​១៦ (F-16) របស់​អាមេរិក​​ដែល​ផលិត​​តាំង​ពីទស​វត្ស​ទី​៩០​​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​ស្ទាក់​ដំណើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​នៃ​របប​សឹក​មីយ៉ាន់​ម៉ា​។ សាក្សី​និយាយ​ថា​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​យន្ត​ហោះ​មីយ៉ាន់​ម៉ា​ម៉ាក​យក្ស​១៣០ (Yak-130) បើក​ទៅ​កៀក​នឹង​ខេត្ត​​តាករបស់​ថៃ (Tak)។…

ទី​ក្រុង​បាង​កក៖ ថ្ងៃ​នេះ កង​ទ័ព​ថៃ​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ម៉ាក​អែហ្វ​១៦ (F-16) របស់​អាមេរិក​​ដែល​ផលិត​​តាំង​ពីទស​វត្ស​ទី​៩០​​ដើម្បី​ចេញ​ប្រតិ​បត្តិ​ការ​ស្ទាក់​ដំណើរ​របស់​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​នៃ​របប​សឹក​មីយ៉ាន់​ម៉ា​។ សាក្សី​និយាយ​ថា​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​យន្ត​ហោះ​មីយ៉ាន់​ម៉ា​ម៉ាក​យក្ស​១៣០ (Yak-130) បើក​ទៅ​កៀក​នឹង​ខេត្ត​​តាករបស់​ថៃ (Tak)។

ឧបទ្ទវ​ហេតុ​​នេះ​កើត​ឡើង​ចំ​ពេល​ដែល​មនុស្ស​​៣៧៧​នាក់​​​រត់​ភៀស​ខ្លួន​​​ចេញ​ពីប្រទេស​យ៉ាន់​ម៉ា​ចូល​ទឹក​ដី​ថៃ​ដើម្បី​គេច​ចេញ​ពី​ការ​ទម្លាក់​គ្រាប់​បែក​។ កង​ទ័ព​អាកាស​ភូមិន្ទ​ថៃ​បាន​បញ្ជូន​យន្ត​ហោះ​២​គ្រឿង​​​ដើម្បី​ផ្ដល់​សញ្ញា​ព្រមាន​ទៅ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​របស់​មីយ៉ាន់​ម៉ា​ថា​មិន​ត្រូវ​ហោះ​ចូល​មក​ជា​បន្ត​ទៀត​ទេ​ព្រោះជា​ការ​​រំលោភ​អធិប​តេយ្យ​ភាពជាតិរបស់​ថៃ​។​

មុន​ដំបូង​ ថៃ​ចាប់​បាន​រូប​ភាព​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​របស់​មីយ៉ាន់​ម៉ានោះ។​ ថៃ​ក៏​បញ្ជូន​យន្ត​ហោះ​អែហ្វ​១៦​ចេញ​ធ្វើ​អន្ត​រា​​គមន៍​ជា​បន្ទាន់​។ ប្រភព​ពី​ខាង​សន្តិ​សុខ​ជាតិ​ថៃ​ឱ្យ​ដឹង​ថា​យន្ត​ហោះ​របស់​មីយ៉ាន់​ម៉ា​នោះ​បាន​ទម្លាក់​គ្រាប់​បែក​៤​គ្រាប់​ទៅ​លើ​មូល​ដ្ឋាន​របស់កង​ទ័ព​កុល​សម្ព័ន្ធ​ជាតិ​ការ៉េន​ (Karen) នៅ​ទី​ក្រុង​មីយ៉ាវ៉ាឌី (Myawaddy) ដែល​ស្ថិត​នៅជាប់​នឹង​ព្រំ​ដែន​ថៃ​។

ទី​តាំង​ទម្លាក់​គ្រាប់​បែក​នោះ​ស្ថិ​តនៅ​ចម្ងាយ​​​១​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំ​ដែន​។ ដូច្នេះ​ឃើញ​ថា​កៀក​ខ្លាំង​មែន​ទែន​នឹង​ព្រំ​ដែន។ ដូច្នេះ ស្រួល​មិន​ស្រួល​​យន្ត​ហោះ​របស់​របប​សឹក​មីយ៉ាន់​ម៉ា​អាច​នឹង​ជ្រុល​ដំណើរ​ចូល​ទឹក​ដី​ថៃ​មែន​បើ​គ្មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​​កង​ទ័ព​អាកាស​ថៃ​​​​។ នៅ​ក្នុង​ស្ថាន​ភាព​ច្រ​បូក​ច្របល់ និង​ភ័យ​ខ្លាច​បែប​នេះ​ ជន​ភៀស​ខ្លួន​ទាំង​ជាង​៣​រយ​នាក់​ក៏​រត់​ចូល​ទឹក​ដី​ថៃ​ព្រឹប​ៗ​ដូច​ទឹក​បាក់​ទំនប់​។

មិន​យូរ​ប៉ុន្មាន​ ទាហាន​ថៃ​បាន​ចុះ​ពង្រឹង​កម្លាំង​នៅ​តាម​ព្រំ​ដែន​ដើម្បី​ទប់​ស្កាត់​​ការ​ជ្រៀត​ចូល​ព្រំ​ដែន​របស់​ខ្លួន​ពី​សំណាក់​ទាហាន​នៃ​របប​សឹក​ ឬពី​សំណាក់​ពួក​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​របប​សឹក​។ សារ​ព័ត៌​មាន​ថៃ​ផ្សាយ​ថា​​​​ជន​ភៀស​ខ្លួន​ដែល​រត់​ចេញ​ពី​មីយ៉ាន់​ម៉ា​​ចូល​ទឹក​ដី​ថៃ​នោះ​​ត្រូវ​ទាហាន​ថៃ​យក​ចិត្ត​ទុក​ដាក់​ណាស់​។ ពួក​គេ​​​ជួយ​យក​អាសា​ និង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដូច​ជា​បាយ-​​ទឹក​ និង​ទី​ជម្រក​ជា​ដើម​។ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភពពី​គេហ​ទំព័រ​ដឹ​ណេសឹន (The Nation Thailand) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ